0

លោក ​ម៉ម ពិ​សិដ្ឋ ​ប្រធានស្ថានីយ៍​ជញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ឃុំជើ​ងកើបនិង​បក្ខពួក​​ប្រព្រឹត្តអំពើពុករលួ​យ​តា​ម​អំពើ​​ចិ​ត្ត

ប្រភពពីក្រុម​ឈ្មួញ​និង​អាជីវករ​ដឹក ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ លេខ​២ បាន​អំពាវនាវ​ឲ្យ​ លោក ស៊ុន  ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និ ង​ដឹកជញ្ជូន ក៏ដូចជា​លោក  សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រ ថយន្ត​ទូទាំងប្រទេស ​ពិន​ត្យ​មើល​ ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ជាបន្ទាន់​។ ក្រុម​ឈ្មូ​ញ​និង​អាជីវករ​បានលើកឡើង​ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ មិន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ទប់ស្កាត់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ខូច​ស្ពាន​នោះទេ​។ ផ្ទុយទៅវិញ​លោក ម៉ម ពិ​សិទ្ធ បានប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយសារ​អាង​មាន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​

ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ម ពិ​សិទ្ធ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​បើក​កកាយ​ជា​បន្តបន្ទាប់​។ ដោយហេតុថា ទោះបី​ពួកគាត់​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ម៉ម ពិ​សិទ្ធ និង​បក្ខពួក​ទើប​អាច​បើកបរ​រថយន្ត​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ យ៉ាង​រលូន​គ្មាន​ឧបសគ្គ​។ ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ម៉ម ពិ​សិទ្ធ យ៉ាង​ស្រួលៗ​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ គឺ​គ្រាន់តែ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មួយ​នេះ​ជាការ​ស្រេច​។ 
ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ម៉ម ពិ​សិទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះហើយ​ទើប​លោក ម៉ម ពិ​សិទ្ធ ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ជើង​កើប ស្រុក​ណ្ដា​ល​ស្ទឹង ខេត្តកណ្ដាល អាច​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន បានចាត់ទុក​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​ហើយ​បណ្ដោយ​ឲ្យ​មន្ត្រ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។បឋម

129-139309642_687532011626890_2008836150860447744_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!