0

លោក​ ឡោ ​សុខា ស្នងកា​រនគរបាលខេ​ត្តមណ្ឌលគិរីប​ណ្ដោយឲ្យ​សមត្ថកិច្ចនគរបា​លប្រចាំ​ច្រ​កទ្វេភាគីទាំង​៣កន្លែងធ្វើអ្វីៗ​ស្រេចតែ​អំពើ​ចិត្ត

តាម​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  ចាប់តាំងពី​លោក ឡោ  សុខា ចូល កាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី  ជំនួស​លោក អ៊ុក សំណាង រួចមក​គឺ​បទល្មើស​ព្រៃ ឈើ​ពុំមាន​ការ ថយចុះ​ទេ ហើយ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​មួយខែ​កន្លងទៅនេះ​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន និង​ឈ្មួញ​ដទៃទៀត​ទាំង​ខ្មែរ​ទាំង​យួន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ សរុប​រាប់ពាន់​រថយន្ត​ទាំង​ធុន​ធំ​និង​ធុន​តូច ហើយ​មិនឃើញ​លោក ឡោ សុខា ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បណ្ដោយ​ឲ្យ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ខាងលើនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​

 មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ច្រកទ្វារ​ភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក សំរិត ណ​យ មេ​នគរបាល​ច្រក​ប៉ុស្ដិ៍​៧ បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​បទល្មើស​ឡើយ ហើយ​លោក សំរិត ណ​យ មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ច្រើនជាងគេ គឺ​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី និង​ជា​ប្អូនប្រុស​របស់​អភិបាលខេត្ត​មណ្ឌលគិរី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ទាំង​៣​នាក់​នេះ​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ក្នុង​មួយ​យប់ៗ​រាប់សិប​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ រថយន្ត​ហាយ​ឡេ​ន​ឌ័​រ និង​រថយន្ត​ឡិច​ស៊ី​ស​ជាដើម ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​សមត្ថកិច្ច​នៅ​ច្រក​ទ្វេភាគី​ណាំ​លៀ ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។បឋម

408-Copy-Copy 408-Copy

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!