0

លោក ​អូន ព័ន្ធ​មុនីរ័ត្នរដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិ​ច្ចនិង​ហិរញ្ញវត្ថុគួរ​ចាត់វិធាន​ការទប់​ស្កាត់​អំពើពុករលួយរបស់​លោក ហេង ​សំហៃ​​​ ប្រធានការិ​​យាល័យគយ​ច្រកកែវផុ​ស

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ  បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ឈ្មួញ​ធំៗ​និ ង​ក្រុមហ៊ុន​មួយចំនួន​ឃុបឃិត​ ជាមួយ​លោក  ហេង សំ​ហៃ ហើយ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​ក្លែង​ប្រភេទ  បង់ពន្ធ​មិន​គ្រប់​និង​ទំនិញគេចពន្ធ​ ស្រេច​តែ​ អំ ពើ​ចិត្ត​។ ក្នុងនោះ​មានដូចជា ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ  ធី ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ  ហុង ឡេង​ហួរ ហៅ​ទី​ ខ្មូត​, ឈ្មួញ​ ឈ្មោះ ចែ​វីន​, ឈ្មួញ​ឈ្មោះ ចែ​ហួង​, ឈ្មួញ​ឈ្មោះ តា​កូ និង​ឈ្មួញ​ឈ្មោះ យាយ​ស៊ី ជាដើម​។ ឈ្មួញ​ទាំងនេះ​នាំចូល​ទំនិញ​ដូចជា សំបក​កង់​រថយន្ត ប្រេងម៉ាស៊ីន ម៉ាស៊ីនត្រជាក់ ស្រា​បៀរ ទឹកក្រូច និង​គ្រឿង​អេឡិចត្រូនិក ជាដើម​ប៉ុន្តែ​នៅក្នុង​ឯកសារ​បែរជា​ដាក់ថា នាំចូល​ទំនិញ​ចម្រុះ​ឬ​ទឹកដោះគោ​ទៅវិញ​។ តាមរយៈ​ការតម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​ក្បាល​រថយន្ត​ដឹកទំនិញ និង​តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ក្លែង​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ គឺ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់​កែវផុស ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ

ប្រភពពី​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​កែវផុស ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា លោក ហេង សំ​ហៃ ដែលជា​ប្រធានការិយាល័យ​ច្រក​នេះ គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា​លោក ហេង សំ​ហៃ តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​យ៉ាង​គឃ្លើន​កុំ​ឲ្យ​ក្រុម​ឈ្មួញ​ហ៊ាន​តវ៉ា​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស ខ្លះ​ផង​។

បើតាម​ការអះអាង​រប​ស់​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​កែវផុស បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហេង សំ​ហៃ តម្រូវ​ឲ្យ​ពួកគេ​បង់លុយ​ក្បាល​រថយន្ត​ដឹកទំនិញ​បន្ថែម​ពីលើ​ការបង់ពន្ធ​ធ្វើ​ឲ្យ​ពួកគេ​ចំណាយ​កាន់តែ​ច្រើនជាង​មុន​។ លើស​នេះ​ទៅទៀត​លោក ហេង សំ​ហៃ បាន​ឃុបឃិត​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​ក្នុង​ការកែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ ហើយ​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​យ៉ាង​សុខ​ស្រួល​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រក​កំពង​ផែ​កែវផុស បាន​ឲ្យ​ដឹងថា ជួនកាល​ឈ្មួញ​នាំចូល​ម៉ាស៊ីនត្រជាក់ សំបក​កង់​រថយន្ត គ្រឿង​អេឡិចត្រូនិក​ជាដើម ប៉ុន្តែ​ក្នុង​ឯកសារ​បែរជា​ដាក់ថា​ឈ្មួញ​នាំចូល​ទំនិញ​ចម្រុះ​ឬ​ទឹកដោះគោ​ទៅវិញ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​លោក ហេង សំ​ហៃ និង​បក្ខពួក​ដែល​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ទៅ​បិទបាំង​ទង្វើ​របស់ខ្លួន។បឋម

0037 sdb5fc-bdc9f4e05248

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!