0

លោក​ ជាម ​ច័ន្ទសោ​ភ័ណអភិ​បាលខេត្តត្បូង​ឃ្មុំលោកបែន​ រ័ត្ន ស្នងការនិង​លោកវ៉ា​ សារិទ្ធមេ​បញ្ជាការកង​រាជអាវុធហត្ថខេ​ត្តបណ្តោយ​ឲឈ្មួ​ញជាមន្ត្រី​អាវុធហត្ថ​ឈ្មោះ​ ស្រ៊ុន ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅ​ស្រុក​​យួន

ចាប់តាំងពី​លោក ជាម ច័ន្ទ​សោភ័ណ  ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ  ជំនួស​លោក លី ឡា រួចមក​គឺ​បទ ល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លង កាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។  ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ  ជា​មន្ត្រី​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ឈ្មួញ​ច្រើន​នាក់​ទៀត ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ ច្រកព្រំដែន​ក្នុងស្រុក​មេមត់  និង​ស្រុក​ពញា ក្រែ ក ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ រាល់​សកម្មភាព​របស់​ឈ្មួញ​ធំៗ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន គឺ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​ប្រភព​ជាច្រើន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​រឹងមាំ​ទើប​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ

ប្រ​ភ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាម​ន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ព្រោះ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ជាមន្រ្តី ​អាវុធហត្ថ​ពាក់​ស័ក្ដិ​៤ ហើយ​ជា​ជំនួយការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ផងដែរ​។ ដោយសារ​អាង​មាន​បង្អែក​រឹងមាំ​បែបនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់នេះ​ទាល់តែសោះ​។ ផ្ទុយទៅវិញ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មានតែ​ជួយ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ឈ្មោះ ស្រ៊ុន ផឹង​ឡាយ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។(មានត)

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!