0

លោក​ ធៀម​ ដែនហៅ​តក់មេនគ​របាលប៉ុស្ដិ៍​បឹងជ្រោង​ឃុបឃិតឲ្យក្រុ​មឈ្មួញដឹ​កជញ្ជូន​ឈើខុ​សច្បាប់ចេ​ញទៅលក់​ស្រុកយួ​នយ៉ា​ងអណាធិប​តេយ្យ

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​បឹង​ជ្រោង  ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  បាន​ឲ្យ​ដឹងថា​លោក  ធៀ​ម ដែន  ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធៀ​ម ដែន ហៅ​តក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ទន្ទឹមនឹងនេះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​ទើប​ឈ្មួញ​អាច​ដឹក​ញ្ជូ​ន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង យ៉ាង​សុខ​ស្រួល​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ធៀ​ម ដែន ហៅ​តក់ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា​ជា​ខ្នងបង្អែក​រឹងមាំ​របស់លោក ធៀ​ម ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍នគរបាល​បឹង​ជ្រោង ហេតុនេះហើយ​ទើប​លោក ធៀ​ម ដែន ហៅ​តក់ បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ នៅពេល​លោក ធៀ​ម ដែន ហៅ​តក់ មេ​នគរបាល​បឹង​ជ្រោង បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ធៀ​ម ដែន ហៅ​តក់ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ មាន​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង យ៉ាង​រលូន​ដោយសារ​មានការ​បើកដៃ​ពី​លោក ធៀ​ម ដែន ហៅ​តក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ធៀ​ម ដែន ហៅ​តក់ ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជា​ញឹកញាប់​លោក ធៀ​ម ដែន ហៅ​តក់ តែង​ប្រើ​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក ធៀ​ម ដែន ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​បន្ត​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​ពេញបន្ទុក​ដដែល​។បឋម

53549401_793001571070415_3811163861743042560_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!