0

លោក​ ប៊ុន ​ផេង ​អភិបាល​ស្រុកខ្សា​ច់កណ្ដា​លឃុ​បឃិតល​ក់ដីបឹង​ជាង៧០ហិ​កតាលោក​ ម៉ៅ ភិរុណ ​អភិបាល​ខេត្ត​បែរជា​សម្ងំ​ស្ងាត់

ប្រភព​ដែល​ស្និទ្ធ​លោក  ប៊ុន ផេង អភិបាលស្រុក​ខ្សាច់ កណ្ដាល បាន​ឲ្យ​ដឹងថា ឥឡូវនេះ ​លោក ប៊ុន ផេង កំពុង​ជាប់​ពាក់ ព័ន្ធ​ករណី​ទិញ​លក់​ដី​រ ដ្ឋ​ទំហំ​ជាង​៧០​ហិកតា ​នៅ​ភូមិ​កំពង់ចំលង និង​ភូមិ​ត្បូង​ដំរី ឃុំ​កំ ពង់ចំលង ស្រុក​ខ្សាច់កណ្ដាល ឲ្យ​ ក្លាយទៅជា​កម្មសិទ្ធិឯកជន​?​ ។ ប្រភព​បាន ​ឲ្យ​ដឹង​ទៀតថា​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល និង​លោក ចាន់ តា​រា ជា​អភិបាលរង ព្រមទាំង​ឈ្មួញ​ប្រមាណ​១០​នាក់​ទៀត​កំពុង​រកស៊ី​រត់ការ​លក់​ដី​បឹង​ឆ័​ត្រ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល បែរជា​សម្ងំ​ស្ងាត់ឈឹង​ទុក​ឲ្យ​លោក ប៊ុន ផេង និង​លោក ចាន់ តា​រា ឃុបឃិត​គ្នា​លក់​ដី​បឹង​ឆ័​ត្រ​តាម​អំពើ​ចិត្ត​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ប៊ុន ផេង មកកាន់​តំណែង​ជា​អភិបាលស្រុក​ខ្សាច់កណ្ដាល គឺ​កើតមាន​បទល្មើស​ទិញ​ល​ក់ដី​បឹង​សាធារណៈ​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ពិនិត្យឡើងវិញ​ជាបន្ទាន់​ជុំវិញ​បញ្ហា​ខាងលើនេះ ព្រោះ​បច្ចុប្បន្ន​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល និង​លោក ចាន់ តា​រា អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល កំពុង​ឃុបឃិត​គ្នា​លក់​ដី​បឹង​ឆ័​ត្រ ជាង​៧០​ហិកតា​ដើម្បី​យក​លក់​ចែកគ្នា​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ជួនកាល​លោក ប៊ុន ផេង និង​លោក ចាន់ តា​រា បាន​ចេញមុខ​ឈរជើង​ទិញ​ដី​បឹង​ប្រជែង​នឹង​ឈ្មួញ​ទៀតផង ព្រោះ​ពួកគេ​ជា​អ្នករៀបចំ​ឯកសារ​ទិញ​លក់​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ក្នុងស្រុក​ខ្សាច់កណ្ដាល តាម​អំពើ​ចិត្ត​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់ចំលង បាន​ឲ្យ​ដឹងថា ដី​បឹង​ឆ័​ត្រ​ទំហំ​ជាង​៧០​ហិកតា​ស្ថិតនៅក្នុង​ឃុំ​កំពង់ចំលង គឺជា​ប្រភេទ​ដី​អាករ ឃុំ​របស់​រដ្ឋ ហើយ​កន្លងមក​មានកា​រ​ចែកជា​របប​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្បូង​ដំរី និង​ភូមិ​កំពង់ចំលង អាស្រ័យ​ផល​ហើយ​គ្មាន​សិទ្ធិ​យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ឬ​លក់ដូរ​បានទេ​។ ប៉ុន្តែ​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ស្រាប់តែ​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​ឈរឈ្មោះ​និង​ប្រមូល​ទិញ​ដី​បឹង​ឆ័​ត្រ​២០​ហិកតា​នៅ​ជ្រុង​ខាងត្បូង ហើយ​លោក ចាន់ តារា អភិបាលរង​ស្រុក​ខ្សាច់កណ្ដាល ទិញ​ដី​បឹង​ឆ័​ត្រ​ចំនួន​២៥​ហិកតា​ផងដែរ​។ ចំណែក​ឈ្មួញ​មកពី​រាជធានី​ភ្នំពេញ បាន​ទិញ​ដី​បឹង​ឆ័​ត្រ​ទំហំ​១៥​ហិកតា ហើយ​នៅសល់​ពីនេះ​កំពុង​ត្រូវបាន​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល រត់ការ​លក់​ឲ្យ​ឈ្មួញ​ជា​បន្តបន្ទាប់​។ ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តកណ្ដាល មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ដី​បឹង​ឆ័​ត្រ​ទំហំ​ជាង​៧០​ហិកតា​ត្រូវបាន​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល ឃុបឃិត​លក់​ឲ្យ​ឈ្មួញ។បឋម

238-1 239

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!