0

លោក​ ឈួរ​ ច័ន្ទឌឿន​អភិបាលខេ​ត្តកំពង់​ឆ្នាំងនិង​លោក ងិន​ ហ៊ុន ​ប្រធានមន្ទី​រកសិកម្មខេ​ត្តរក្សា​ភាពស្ងៀម​ស្ងាត់ទុ​កឲ្យ​បទល្មើសទន្ទ្រាន​កាន់កាប់​ដី​ព្រៃលិ​ចទឹ​ក

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ នៅ​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន  ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា  ក្រុម​អ្នក​ដែល​ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​ដែន​ ឡូត៍​នេសាទ​លេខ​១០​អា  មានដូច ជា​ទី​១-​ ឈ្មោះ អ៊ុក អ៊ាង ជា​មន្ត្រី​ ក្រឡាបញ្ជី​សាលាដំបូង​ខេត្តកំពង់ឆ្នាំង  រស់នៅក្នុង​ភូមិ​ល្វាង ឃុំ​ស្វាយ​រំពារ  ស្រុក​កំពង់ លែង ខេត្តកំពង់ឆ្នាំង​។  ទី​២-​ឈ្មោះ កឹ​ក ហៃ ជា​ប្រធាន​សហគមន៍​នេសាទ​គ្រប់គ្រង​ក្នុង​ឃុំ​ចំនួន​២ គឺ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន ហើយ​មាន​ទីលំនៅ​ក្នុងភូមិ​ល្វាង ឃុំ​ស្វាយ​រំពារ​។ ទី​៣-​ឈ្មោះ ឡុង គឹមហុង ជា​ជំទប់​ទី​១​ឃុំ​សំរោង​សែន និង​ឈ្មោះ អ៊ុត ឆេង រស់នៅ​ភូមិប​ប្រ៉​ក ឃុំ​សំរោង​សែន​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​ដែន​ឡូត៍​នេសាទ​លេខ​១០​អា រាប់រយ​ហិកតា​ត្រូវ​ក្រុម​ឈ្មួញ និង​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​អស់​រាប់រយ​ហិកតា​រួចទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំរោង​សែន បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ និង​អភិបាលស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កំពង់លែង ទេនោះ​គឺ​គ្មាន​នរណា​អាចធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​ស្រេច​តែ​អំពើ​ចិត្ត​បានទេ​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ក៏ដូចជា​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ដែន​ឡូត៍​នេសាទ​លេខ​១០​អា កើតឡើង​យ៉ាង​រាលដាល​។

​ ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សំរោង​សែន និង​ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​ដែល​ក្រុម​ជនល្មើស​កំពុង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យ៉ាង​កំរោល​នោះ គឺ​នៅ​ចំណុច​បឹង​ក្រាញ់ ចំណុច​រាំង​ទឹល ចំណុច​អន្ទឹល​បាយ​ឡៅ ចំណុច​តា​សែត​ធំ តា​សែត​តូច នៅក្នុង​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន​។ ប្រភពពី​ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​ស្វាយ​រំពារ បាន​ឲ្យ​ដឹងថា មេឃុំ​សំរោង​សែន មេឃុំ​ស្វាយ​រំពារ និង​អភិបាលស្រុក​កំពង់លែង នៅ​ពីក្រោយ​បទល្មើស​នេសាទ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​មូលដ្ឋាន​ពួកគាត់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ទំនង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​?បឋម

52605591_666469890438810_4981303499397529600_n 51751364_349128102595145_6231841931240931328_n 52268857_384392762293356_2336629351971291136_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!