0

លោក​ ​គុណ​​ ញឹមអ​គ្គនា​យ​កនៃ​​អគ្គនាយ​ក​ដ្ឋានគយ​មិ​នគួរប​ណ្ដោយ​លោ​ក ​យូ ​ហេង​​មេ​គយ​ខេ​ត្តបាត់​ដំបងនិង​លោក​ ឡេង សុខ​ប្រព្រឹត្តពំពើពុ​ករ​លួយ​ធ្វើ​ឲ្យរដ្ឋខា​ត​ចំ​ណូលពន្ធ​​យ៉ាង​​ច្រើន

ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្តបាត់ដំបង បាននិយាយថា លោក យូ ហេង  បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ ​ដូងមិនតិចជាង​២០​ឆ្នាំ​នោះ ទេ មាន ជំនាញពេញខ្លួនក្នុងការប្រព្រឹត្តអំពើ ពូករលួយ ព្រោះ​លោក  យូ ហេង ចេះ​លុតក្រាប​ជាមួយ​ ប្រធាន​សាខាគយ​ខេត្ត បាត់ដំបងគ្រប់​ជំនាន់ ​ដើម្បី​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ ​ជិះសេះលែងដៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ កាល​ជំនាន់​លោក ឈុន សុភមង្គល ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​លោក យូ ហេង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ហើយ​នៅពេលដែល​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង នៅតែ​ល្បីល្បាញ​ខាង​ពុករលួយ​ដដែល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ដដែល

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឡេង សុខ ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​លោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មានការ​រិះគន់​ចំៗ​ថា លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែលមាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ នាពេល​កន្លងមក​នោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង បាន​បើកដៃ​ឲ្យ​លោក យូ ហេង ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។ ឥឡូវនេះ​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក យូ ហេង មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។បឋម

Q-1701A12 52407157_323960568462678_3047120661894922240_n 50437894_288184081892212_6152987267989241856_n-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!