0

មេឈ្មួញ​ជើងខ្លាំ​ង​ប្រចាំខេ​ត្តក្រចេះ​ឈ្មោះ ស៊ាម​ គឹមទឹមជា​មន្ត្រីយោធា​សឹករង​ខេត្ត​ក្រចេះ​ដឹកជញ្ជូន​ឈើខុស​ច្បាប់​ទៅចែ​កចាយបណ្តា​ខេត្តនានា​យ៉ាង​ស​កម្ម

ប្រភពពី​មន្ត្រី​យោធា​ខេត្តក្រចេះ​ បាន​បង្ហើប​ឲ្យ​ដឹងថា  បច្ចុប្បន្ន​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម  នៅតែ​បន្តស កម្មភាព​ដឹក ជញ្ជូន ​ឈើ​នៅពេល​យប់​ពី​ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ  យកទៅ​ចែកចាយ​តាម​បណ្ដា​ ខេត្ត​មួយចំនួន​ដូ ចជា​ខេត្ត​ ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ជាដើម ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម តែងតែ​យកឈ្មោះ លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ទៅប្រើ​ដើម្បី​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់ខ្លួន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បីតែ​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ដែល​ចេញ​វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តក្រចេះ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដែលជា​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ នោះដែរ​ព្រោះ​សុទ្ធតែជា​គ្នាឯង​ហើយ​មាន​ផលប្រយោជន៍​រួមគ្នា​ជា​យូរ​មកហើយ

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម មាន​ឃ្លាំង​ស្តុក​ឈើ​ប្រភេទ​លេខ​២ ដ៏​ធំ​មួយកន្លែង​ក្នុងភូមិ​ស្រែ​ស្បូវ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បានលើកឡើង​ថា​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ជា​មន្ត្រី​យោធា​សឹក​រង​ខេត្តក្រចេះ ហើយ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​សំបូរ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម មាន​ឃ្លាំង​ស្តុក​ឈើ​ប្រភេទ​លេខ​២ ដ៏​ធំ​ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ហើយ​មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​នៅ​ខេត្តក្រចេះ ក៏​មិនដែល​ទៅ​ក្បែរ​ទីតាំង​ស្តុក​ឈើ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ នោះដែរ​ព្រោះ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​បង្អែក​រឹងមាំ​។ បើតាម​ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ គឺជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ទើប​មេ​ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។បឋម

52188105_2622056318020761_4720057668327178240_n 51899571_290280674997982_612974038813245440_n 52014090_256787048602728_8220617363603587072_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!