0

មេ​ឈ្មួញ​ធំៗ​សម្រុកដឹ​ក​ជញ្ជូនធ្យូងចេញ​ទៅ​​ស្រុកសៀ​ម​តា​មច្រក​ទ្វា​រតំបន់​បឹ​ង​ត្រកួន​​ដោយ​​សេ​រីលោក​ ​សួន​ បវរ អភិបា​លខេត្តប​ន្ទាយមានជ័​យស​ម្ងំស្ងៀម

សេចក្ដីរាយការណ៍​ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា  រហូតមកដល់​ពេលនេះ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយ មាន ជ័យ  ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បន្ទាយមានជ័យ មិនទាន់​ចាត់វិធានការ​ ទប់ស្កាត់​ករណី​ក្រុម​ឈ្មួញ ​ដឹកជញ្ជូន​ធ្យូង ​ចេញទៅ​ស្រុក​ សៀម​រាប់រយ​តោន​ក្នុង​មួយ ថ្ងៃៗ​នោះទេ​។ ជាងនេះទៅទៀត​លោក  សួន បវរ អភិបាល ខេត្ត​បន្ទាយ មានជ័យ សម្ងំស្ងៀម​ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈ ដែល​ព្រៃឈើ​ដែល​នៅ​សេ សសល់​ក្នុង​ខេត្ត បន្ទា យ មានជ័យ និង​ខេត្តឧត្ដរមានជ័យ  កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ ៗ​ខាងមុខនេះ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ចំពោះ​បញ្ហា​ខាងលើនេះ​ព្រោះ​សកម្មភាព​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម តាម​ច្រក​តំបន់​បឹង​ត្រកួន និង​ច្រករបៀង​ប្រាសាទ​ត្បែង កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្បែរ​ច្រក​បឹង​ត្រកួន បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​នៅតែមាន​ឈ្មួញ​មួយចំនួន​សម្រុក​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​តាម​ច្រក​បឹង​ត្រកួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​នៅ​ច្រក​បឹង​ត្រកួន មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​នៅ​ច្រក​តំបន់​បឹង​ត្រកួន គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផល ប្រ យោ ជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​នោះឡើយ​។

​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម តាម​ច្រក​តំបន់​បឹង​ត្រកួន បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​បឹង​ត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទេនោះ គឺ​ពួកគេ​មិនអាច​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម​បានឡើយ​។ ក្នុងចំណោម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម តាម​ច្រក​បឹង​ត្រកួន ច្រើនជាងគេ​គឺ​ឈ្មួញ​ឈ្មោះ បារាំង ហើយ​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់នេះ​សម្រុក​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀម តាម​ច្រករបៀង​ប្រាសាទ​ត្បែង ក្នុង​ឃុំ​បន្ទាយឆ្មារ ជិត​ជើងភ្នំ​ដងរែក​ផងដែរ​។ ឈ្មួញ​ឈ្មោះ បារាំង ត្រូវបាន​គេ​ដឹងថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​នៅ​ច្រក​បឹង​ត្រកួន ក៏ដូចជា​សមត្ថកិច្ច​នៅ​ច្រករបៀង​ប្រាសាទ​ត្បែង ទើប​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​សៀមបានដោយសេរីបឋម

51978430_947566215449787_4822395481881575424_n 52029123_771526666542276_6518763175591018496_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!