0

លោក​ អ៊ី ចំរើន​មេន​គរបាលអន្តោ​ប្រវេសន៍ច្រក​ទ្វារអន្តរជាតិ​អូរយ៉ាដាវ​ដុះស្លែរចាំ​បើក​បារ៉ាស់​ឲ្យក្រុមឈ្មួ​ញដឹក​ជញ្ជូ​នឈើខុសច្បាប់ទៅ​​ស្រុកយួន​គ្រប់ពេ​លវេ​លា

ប្រភពពី​មន្ត្រីនគរបាល​ ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ  ងួន គឿន ស្នង ការ​នគរបាល​ខេត្តរតនគិរី មិន​ហ៊ាន​ប៉ះពាល់​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ នោះទេ​ព្រោះ​ដឹងថា លោក អ៊ី ចំរើន ជា​សែស្រឡាយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។ ដូច្នេះហើយ​ទើប​លោក អ៊ី ចំរើន ហ៊ាន​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​អូរ​យ៉ា​ដាវ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ទាំង​ខ្មែរ​ទាំង​យួន​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក អ៊ី ចំរើន ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​។

ប្រភព​ពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ នៅតែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក អ៊ី ចំរើន មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ទើប​ហ៊ាន​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ច្រើន​នាក់​ទាំង​ខ្មែរ ទាំង​យួន ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​អូ​រយ៉ា​ដាវ យ៉ាង​គឃ្លើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សូម្បីតែ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោ​ប្រ​វ​សេន៍ ក្រសួងមហាផ្ទៃ ក៏​មិន​ហ៊ាន​ប៉ះពាល់​លោក អ៊ី ចំរើន ហើយ​ទុក​ឲ្យ​លោក អ៊ី ចំរើន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា លុយ​ជាច្រើន​ដែល​លោក អ៊ី ចំរើន ប្រមូលបាន​ពី​ក្រុម​ឈ្មួញ​ទាំង​ខ្មែរ ទាំង​យួន ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នោះ គឺមាន​ការបែងចែក​ដ​ល់​ចៅហ្វាយនាយ​នៅ​ខាងលើ​ផងដែរ​ទើប​គ្មាន​នរណា​ប៉ះពាល់​លោក អ៊ី ចំរើន ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យឡើងវិញ​ខ្លះ​ផង​ចំពោះ​ករណី​លោក អ៊ី ចំរើន ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​នាពេល​បច្ចុប្បន្ន​។ ទន្ទឹមនឹងនេះ​លោក អ៊ី ចំរើន ក៏បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដែរ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ​។ លើស​នេះ​ទៅទៀត​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ជាបន្ទាន់​។បឋម

50767777_1252960221533229_2234166168321523712_n 50321167_584085118729073_3209807352983191552_n-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!