0

លោក​ ញឹក ប៊ុនលេខ​មេគយច្រកបឹង​ត្រកួនឃុប​ឃិតឲ្យ​ឈ្មួញនាំចូ​លទំនិញ​គេចពន្ធ​គ្រប់​ប្រភេទលោ​ក គុណ ​ញឹមអគ្គនាយ​កនៃអគ្គនា​យកដ្ឋានគយ​និងរដ្ឋាក​រកម្ពុជា​មិនគួរមើ​លរំល​ង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេខ​  បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក  ញឹក ប៊ុន​លេខ ឃុបឃិត​ ឲ្យ​ឈ្មួញ​ នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​តាម​ច្រកទ្វារ​ តំបន់​បឹង​ត្រកួន កាន់តែ​ច្រើនឡើងៗ​ ដោយ​មិន​ខ្វល់​ពី​ការរិះគ ន់​អ្វី​ទាំង អស់​។ អ្នកស៊ីឈ្នួល​បើកបរ​ម៉ូតូ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ទទួលបាន​លុយ​៥០០​បាត​សម្រាប់​ម៉ូតូ​មួយគ្រឿង ដោយ​ពួកគេ​បើក​ចូល​តាម​ច្រក​បឹង​ត្រកួន ឆ្ពោះទៅកាន់​ផ្លូវជាតិ​ក្នុងស្រុក​ថ្មពួក និង​ចូលទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​ចែកចាយ​តាម​ហាង​លក់​ម៉ូតូ​ជាច្រើន​កន្លែង​។ ប្រភពពី​មន្ត្រី​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន កំពុងតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ លោក ញឹក ប៊ុន​លេខ ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ស៊េរី​ទំនើបៗ​គេចពន្ធ​តាម​ច្រក​តំបន់​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ករណី​លោក ញឹក ប៊ុន​លេខ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ និង​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ទៀត ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​លោក ញឹក ប៊ុន​លេខ ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​តាម​អំពើ​ចិត្ត​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រក​បឹង​ត្រកួន បាន​ឲ្យ​ដឹង​ទៀតថា ម៉ុ​តូ​ទំនើបៗ​ជាច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​សម្រុក​នាំចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​នាំចូល​ម៉ូតូ​គេចពន្ធ ក៏ដូចជា​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ចំណែក​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​បទល្មើស​ឆ្លងដែន​កំពុង​កើតឡើង​យ៉ាង​រាលដាល​ទាំង​នៅ​ច្រក​តំបន់​បឹង​ត្រកួនបឋម

2019-01-19_08.53.10-Copy-Copy 2019-01-19_08.53.10-Copy 2019-01-19_08.53.10

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!