0

លោក​នេត សាវឿ​នអគ្គស្នង​ការនគរបាល​ជាតិមិនគួរបណ្ដោ​យឲ្យលោក ​ព្រហ្ម ចាន់សុខា​​និងមន្ត្រីក្រោ​មឱវាទប្រ​ព្រឹត្តអំពើពុក​រលួ​យ

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង ​ក្រសួងមហាផ្ទៃ មួយចំនួន​បាន​បង្ហើប​ឲ្យ ​ដឹងថា ចាប់តាំងពី​លោក  ព្រហ្ម ចាន់​សុខា ឡើង កាន់តំណែង​ជា​ ប្រធាន​នាយកដ្ឋាន​លិខិតឆ្លងដែន​ជំនួស​លោក  វុ​ធ ផល្លី រួចមក​គឺ​អំពើពុករលួយ ​នៅក្នុង​នាយ កដ្ឋាន​លិខិតឆ្លង ដែន​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។  ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់លោក ព្រហ្ម ចាន់​សុខា ប្រធាន​នាយកដ្ឋាន​លិខិតឆ្លងដែន​និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​មន្ត្រីនគរបាល​ក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដោយ​ឲ្យ​លោក ព្រហ្ម ចាន់​សុខា និង​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​ទេ​

 ប្រជាពលរដ្ឋ​ដែល​ទៅធ្វើ​លិខិតឆ្លងដែន​សម្រាប់​ប្រើប្រាស់ បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​នាយកដ្ឋាន​លិខិតឆ្លងដែន​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​នាយកដ្ឋាន​លិខិតឆ្លងដែន​ដែលមាន​លោក ព្រហ្ម ចាន់​សុខា កំពុង​កើតមាន​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ពេញបន្ទុក ជាពិសេស​ទាក់ទង​ទៅនឹង​ការ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើលិខិត​ឆ្លងដែន​នៅ​ទីនោះ​។ មានការ​រិះគន់​ចំៗ​ថា​លោក ព្រហ្ម ចាន់​សុខា ប្រធាន​នាយកដ្ឋាន​លិខិតឆ្លងដែន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ហើយ​ការធ្វើ​លិខិតឆ្លងដែន​ធ្ម​ម​តា​និង​ការធ្វើ​លិខិតឆ្លងដែន​ឆាប់រហ័ស​មានតម្លៃ​ខុសគ្នា​តាម​ការកំណត់​របស់​ម​ន្ត្រី​ទាំងនោះ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សម្រាប់​ការធ្វើ​លិខិតឆ្លងដែន​ធម្មតា​(​ចំណាយ​រយៈពេល​យូរ​) ត្រូវ​បង់លុយ​ចាប់ពី​១២៥​ដុល្លារ​ទៅ​១៣០​ដុល្លារ ប៉ុន្តែ​រយៈពេល​៤៥​ថ្ងៃ​ឬ​៦០​ថ្ងៃ​ទើប​អាច​ទទួលបាន​លិខិតឆ្លងដែន​យកមកប្រើ​ប្រាស់ ហើយ​បើ​ចំណាយ​១៩០​ដុល្លារ គឺ​ត្រូវ​រង់ចាំ​រយៈពេល​មួយខែ​។ ចំណែក​ការធ្វើ​លិខិតឆ្លងដែន​មិនធម្មតា​ឬ​ធ្វើ​ឆាប់រហ័ស​ត្រឹម​រយៈពេល​មួយ​សប្ដាហ៍​ទៅ​១០​ថ្ងៃ គឺ​ត្រូវ​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយ​២៨០​ដុល្លារ​ទៅ​៣០០​ដុល្លារ ហើយ​ប្រសិនបើ​នរណា​ចំណាយ​ពី​៤០០​ដុល្លារ​ទៅ​៦០០​ដុល្លារ គឺអាច​ទទួលបាន​លិខិតឆ្លងដែន​រយៈពេល​១​ថ្ងៃ​ទៅ​៣​ថ្ងៃ​។ តាមរយៈ​ពេល​ការធ្វើ​លិខិតឆ្លងដែន​ដែលមាន​រយៈពេល​ខុសគ្នា​និង​តម្លៃ​ខុសគ្នា​បែបនេះ គឺ​មន្ត្រី​លិខិតឆ្លងដែន​ដែលជា​កូនចៅ​របស់លោក ព្រហ្ម ចាន់​សុខា អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។បឋម

E38A2A45-576C-42C4-A193-271B4B03242B-Copy E38A2A45-576C-42C4-A193-271B4B03242B-Copy-Copy images

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!