0

លោក​ ស៊ាម​ គឹមទឹម​មេសឹករងខេ​ត្តក្រចេះជើង​ខ្លាំងរកស៊ី​ឈើខុសច្បា​ប់ប្រចាំខេ​ត្តសមត្ថ​កិច្ចជំនា​ញមិន​បង្រ្កាប​អាចមាន​ប្រយោ​ជន៍

ខេត្តក្រចេះ =ប្រពភពីប្រជាពលរដ្ធ​ កាលពីរសៀលថ្ងៃអាទិត្យទី៣០  ខែធ្នូ ឆ្នាំ២០១៨ ពួក គាត់ ប្រទះ ឃើញ ឃ្លាំង ស្តុកឈើ ប្រភេទលេខ២នៅចំណុច ចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី  ស្រុក​សំបូរ ខេត្តក្រចេះ​  ។ ពួកគាត់បន្តថា  បានថតយករូបភាពដែលបង្ហាញ ពីគំនរឈើជាច្រើនរាប់សិបម៉ែត្រ គីប ក្នុង​នោះមាន ទាំង រថយន្ដប្រភេទ សាំងយ៉ុងកែច្នៃចំនួនជាង១០គ្រឿង  បានធ្វើសកម្មភាពរៀបឈើដាក់ លើរថយន្ដ និង ត្រៀម ធ្វើកា រដឹកជ ញ្ជូនចេញនៅពេលយប់ ទៅ តាមបណ្ដាខេត្តនានាដូចជា ខេត្តក្រចេះ ,ខេត្តត្បូងឃ្មុំ , ខេត្តព្រៃ វែង និងខេត្តនានា ៘

ពួកគាត់បានបង្ហាញអត្តសញ្ញាណម្ចាស់គ្រប់គ្រងទីតាំងខាងលើគឺឈ្មោះ ស៊ាម គឹមទឹម ជា ទាហានសឹករងនៅខេត្តក្រចេះរកស៊ីឈើយូរឆ្នាំមកហើយ ។

រយៈពេលជាច្រើនឆ្នាំកន្លងមកនេះលោក  ស៊ាម គឹមទឹម ដែលជាទាហានសឹករង ខេត្តក្រចេះរូបនេះ តែង តែយ កតួនាទី  និងអំណាចយោធារបស់ ខ្លួន និងមានមេវរៈ០១ ជា  ពិសេសមេសឹករងខេត្ត នៅពី ក្រោយផងនោះ ទើប លោក ទឹម ទៅដើររកស៊ីទិញឈើ  និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ ដោយគ្មាន ច្បាប់គ្មាន ទម្លាប់បំផ្លាញព្រៃឈើ ដែលជាសម្បត្តិធម្មជាតិរ បស់រដ្ឋ ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថាការប្រព្រឹត្តអំពើល្មើសច្បាប់ទាំងអស់នេះយ៉ាងរលូនដូច្នេះ ដោយសារតែមាន​ការ​ឃុបឃិតបើកភ្លៀងខៀវពីមន្រ្តីជំនាញយកទៅធ្វើមានធ្វើបានតាមរយៈការហែកចែកផលប្រយោជន៍គ្នា ជាពិ សេស មាន លោក ណៃ តឹងឡឹងមេសឹករងខេត្តនៅពីក្រោយចាំទទួលប្រយោជន៍ ទើបសកម្មភាពចរាចរណ៍ និង​ស្តុកឈើក្នុងទីតាំងខាងលើបានជាដំណើរការបានរលូនបែបនេះ ។

ក្រុមប្រជាពលរដ្ឋទូទាំងខេត្តក្រចេះបានបង្ហាញពីចំណាប់អារម្មណ៍ថា ការបង្ក្រាបបើពឹងទៅលើជំនាញខេត្តនេះ ដដែលមិនអាចទៅរួចទេ ព្រោះជាឆ្នាំងបាយរបស់ពួកគាត់ ។ ដូច្នេះមានតែលោក សៅ សុខា មេបញ្ជាការរាជ អាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសសម្តេចក្រឡាហោម ស ខេង មានចំណាត់ការចុះបង្រ្កាបទីតាំងឃ្លាំង​ស្តុក​ឈើខុសច្បាប់របស់មេឈ្មួញជើងខ្លាំងប្រចាំខេត្តក្រចេះរូបនេះផង។(បឋមចាំមើល)

A3A94413-57F9-4BDA-A06E-CF441BFBA987-780x405

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!