0

លោក ​វេង សាខុន​ រដ្ឋមន្ត្រីក្រសួ​ងកសិកម្ម​និងលោក​ កែវ អូម៉ាលីស្ស​ប្រធានរដ្ឋ​បាល​ព្រៃ​ឈើ​នៃក្រសួ​ងកសិ​កម្ម​គួរពិនិត្យមើលឧក​ញ៉ា លក្សណ៍​បំផ្លាញព្រៃឈើស្រុកកោះញែក​ខេត្តមណ្ឌ​ល​គិរីជិតរលា​យហើយ

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ ​ឈ្មោះ​ឧកញ៉ា លក្សណ៍ បាន​ឲ្យ​ដឹងថា  ឧកញ៉ា លក្សណ៍ កំពុង​បន្តសកម្មភាព​ កាប់​ឈើ​ដឹក​ចេញពី ​ព្រៃ​ជ្រៅ នៅក្នុង​តំបន់​អភិរក្ស​នៃ​ស្រុក​កោះ​ញែក  ហើយ​ដឹកជញ្ជូន​ចូលទៅ​ ទី​រួម​ខេត្តមណ្ឌលគិរី  យ៉ាង​រលូន បន្ទាប់ មក​គឺ​ដឹកជញ្ជូន ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។  មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន  និង​សមត្ថកិច្ច​ពា ក់ព័ន្ធ​ ក្នុង​ខេត្តមណ្ឌលគិរី បានដឹង​យ៉ាងច្បាស់​ពី​ឥទ្ធិពល​ឈ្មួញ​ឈ្មោះ​ឧកញ៉ា លក្សណ៍ ដែលមាន​ខ្នងបង្អែក​រឹងមាំ​ដូច្នេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ​ឧកញ៉ា លក្សណ៍ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឧកញ៉ា លក្សណ៍ មិន​ត្រឹមតែ​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​គឃ្លើន​ប៉ុណ្ណោះ​ទេ គឺ​ឈ្មួញ​ម្នាក់នេះ​ល្បី​ខាង​នាំចូល​ប្រេងសាំង​គេចពន្ធ​ពី​ស្រុក​យួន​មក​ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី និង​បណ្ដា​ខេត្ត​ក្បែរៗ។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ​ឧកញ៉ា លក្សណ៍ នៅតែ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ការពារ​ក្នុងស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​ឈ្មួញ​ឈ្មោះ​ឧកញ៉ា លក្សណ៍ កាប់​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ត្រូវគេ​ដឹកជញ្ជូន​តាម​រថយន្ត​បង្កុង ចូលមក​ទី​រួម​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ​ឧកញ៉ា លក្សណ៍ ជា​ឈ្មួញ​ដែលមាន​ឥទ្ធិពល​ខ្លាំង​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ច្រើន​ឆ្នាំ​មកហើយ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ​។

​ ប្រភពពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ឧកញ៉ា លក្សណ៍ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ហេតុនេះហើយ​ទើប​ឧកញ៉ា លក្សណ៍ ហ៊ាន​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​ក្នុងស្រុក​កោះ​ញែក យ៉ាង​រលូន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឧកញ៉ា លក្សណ៍ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ឆ្លងកាត់​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដោយមាន​មន្ត្រី​ធំៗ​ក្នុង​ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ទៀតផង​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​បច្ចុប្បន្ន​ឧកញ៉ា លក្សណ៍ នៅតែ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ នៃ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរីខ្លាំងក្លាជាងឆ្នាំមុនៗទៅទៀត។បឋម

49103400_2105526423092463_6325696505780895744_n 49065984_2163814013934759_4541551964147679232_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!