0

លោក​ សៅ​ វណ្ណសិរីវុធនា​យសង្កាត់រដ្ឋ​បាលជល​ផលកំពង់​ស្វាយឃុបឃិត​ជាមួយ​បទ​ល្មើសឈូស​ឆាយព្រៃ​លិច​ទឹកក្នុង​តំបន់៣​ជាថ្នូរនឹង​ផលប្រយោ​ជន៍​ផ្ទាល់ខ្លួន

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កំពង់​គោ  ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា  ក្រុម​ជនល្មើស​ម្ចាស់​គ្រឿងចក្រ​ ដែល​ធ្វើ​សកម្ម ភាព​ ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ទន្ទ្រាន​ កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​នោះ  គឺអាច​មានការ​ឃុបឃិត​បើក ដៃ​ពី​សំណាក់​ មេឃុំ​កំពង់ស្វាយ និង​លោក អ៊ុន បុ​ក្រ អភិបាលស្រុក​កំពង់ស្វាយ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សៅ វណ្ណ​សិរី​វុ​ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ ក៏ដូចជា​ពី​សំណាក់​មេឃុំ​កំពង់​គោ និង​ពី​សំណាក់​អភិបាលស្រុក​កំពង់ស្វាយ ទេនោះ​គឺ​គ្មាន​ជនល្មើស​ណា​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ជីលា ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្វា​ប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ជីលា ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​

 សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ព្រះ​ស្នែង កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​លោក សៅ វណ្ណ​សិរី​វុ​ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ព្រះ​ស្នែង នៅឡើយ​ទេ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្សាច់​ជីលា ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ជម្រក​ត្រី​ពង​កូន ដែលជា​តំបន់ហាមឃាត់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ជីលា ត្រូវបាន​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​៣​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សៅ វណ្ណ​សិរី​វុ​ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ប្រើ​កាំបិត​និង​ពូថៅ កាប់ឆ្ការ​ដីព្រៃ​បន្តិចបន្តួច​គឺ​ចៀស​មិន​ផុតពី​ការបង្ក្រាប​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។បឋម

164-150x150 165 48422540_1967149313588117_8207709376266371072_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!