0

លោក​ បែន​ រ័ត្ន ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំនិ​ង គឹម​ ឈុនលីមេរ​ដ្ឋបាលព្រៃឈើ​​ជាប​ង្អែកឈ្មួញធំៗ​ដឹកជញ្ជូន​ឈើខុស​ច្បាប់​ចេញតាមច្រ​កដូង៧ដើម​តាម​អំពើ​ចិត្ត

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្ត ​ត្បូងឃ្មុំ បាន​កត់សម្គាល់ថា  ចាប់តាំងពី​លោក ជាម  ច័ន្ទ​សោភ័ណ  មកកាន់​តំ ណែ ង ​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក  លី ឡេង រួចមក​គឺ​បទល្មើស​ដឹក ជញ្ជូន​ឈើ​ចេញទៅ​ស្រុក ​យួន​តាម​ច្រក ព្រំដែន​ក្នុងស្រុក​មេមត់  និង​ស្រុក​ពញាក្រែក  ពុំមាន​ការថយចុះ​នៅឡើយ​ទេ​។  ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​ កសិកម្ម​ខេត្ត​ ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​បាន​យក​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ជា​បង្អែក​ដើម្បី​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដល់​គោលដៅ​ដោយ​គ្មាន​ការរំខាន​។ រីឯ​ឈ្មួញ​មួយចំនួនទៀត​បាន​យក​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ធ្វើជា​បង្អែក​ដើម្បី​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិនិត្យឡើងវិញ​អំពី​បញ្ហា​ខាងលើនេះ​ផងដែរ ព្រោះ​បច្ចុប្បន្ន​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កំពុង​បន្ត​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​

 ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ធំៗ ជាពិសេស​មេ​ឈ្មួញ សឹង សំអុល បាន​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដូង​៧​ដើម យ៉ាង​ពេញបន្ទុក​ព្រោះ​គ្មាន​ការទប់ស្កាត់​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ ហើយ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ជា​មន្ត្រីនគរបាល​ដែល​ស្និទ្ធ​នឹង​លោក បែន រ័ត្ន ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​ដែរ ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជា​មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ម្នាក់​ត្រូវបាន​គេ​ដឹងថា​ជា​ឈ្មួញ​ល្បី​ខាង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន ហើយ​ការដែល​ស្នងការរង​ម្នាក់​នោះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក បែន រ័ត្ន ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា លោក ធៀ​ម ដែន ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង ស្រុក​មេមត់ ដែល​ល្បីល្បាញ​ខាង​ឃុបឃិត​បើក​ច្រក​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះ ក៏​ជាម​នុស្ស​ជំនិត​របស់លោក បែន រ័ត្ន ផងដែរ​។បឋម

car lim royal6 a car sing 21 car lim royal1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!