0

ប្រធា​នអង្គភាពប្រ​ឆាំងអំពើ​ពុករលួយធ្លាប់​ប្ដេជ្ញាចិត្តលុ​បបំបាត់អំពើពុករលួយតា​មដងផ្លូ​វមិន​គួរបណ្ដោយឲ្យលោ​ក សាំង ណន​ មេគយ​ចល័តចំណុចភូមិកូនដំរីប្រព្រឹ​ត្តអំពើពូករលួ​យជិះលែ​ង​ដៃ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត  ក្រុង​ប៉ោយប៉ែត បាន​ ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ ក្នុង​ខេត្តបន្ទាយមានជ័យ  ទេនោះ​គឺ​ លោក សាំង  ណន មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ កន្លងមក​មាន​ឈ្មួញ​មួយចំនួន​ត្រូវបាន​លោក សាំង ណន ប្រើល្បិច​គាប​យកលុយ​តាម​របៀង​ពុករលួយហើយ​លោក សាំង ណន តែង​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ដើម្បី​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​។ បច្ចុប្បន្ន​អ្នករត់​តាក់ស៊ី អ្នកបើក​រថយន្តឈ្នួល​ដឹកជញ្ជូន​ទំនិញ​បន្លែ​ផ្លែឈើ​ពី​ច្រក​ប៉ោយប៉ែត ចូលមក​ខេត្តបន្ទាយមានជ័យ កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ត្រូវ​លោក សាំង ណន និង​បក្ខពួក​គាប​យកលុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញាចិត្ត​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ មិនគួរ​បណ្ដោយ​ឲ្យ​លោក សាំង ណន មេ​គយ​ចល័ត​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត

 ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រី​គយ​ចល័ត​ឈ្មោះ សាំង ណន ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បើទោះបី​ឈ្មួញ​និង​អា​ជីករ​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ក្បាល​រថយន្ត​ឬ​លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក សាំង ណន ដែលជា​មេ​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ជជុះ​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត នោះទេ​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា សូម្បីតែ​រថយន្ត​តាក់ស៊ី រថយន្តឈ្នួល​ដឹក​បន្លែ​ផ្លែឈើ ក៏ត្រូវ​លោក សាំង ណន និង​បក្ខពួក​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ជាងនេះទៅទៀត​សម្រាប់​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ដែលមាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ពី​ប៉ោយប៉ែត ចូលមក​រាជធានី​ភ្នំពេញ ក៏​ចៀស​មិន​ផុតពី​បង់លុយ​តាម​ការកំណត់​របស់លោក សាំង ណន នោះឡើយ​ដោយ​ក្នុង​រថយន្ត​មួយគ្រឿង​ត្រូវ​បង់លុយ​ចាប់ពី​១៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល ហើយ​ម្ចាស់​រថយន្តក្រុង​មិនអាច​តវ៉ា​បានទេ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​នៅ​ចំណុច​ភូមិ​កូនដំរី ជាបន្ទាន់​។បឋម

IMG-20180904-WA0010-Copy-3 IMG-20180904-WA0010-Copy-2-Copy

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!