0

លោក​មិច ​ទីម៉ងមេប៉ុ​ស្តិ៍ច្រក​អូរលាវអា​ងអំណាចប្អូន​ថ្លៃស្នង​ការខេត្តឃុ​បឃិតឲ​ឈ្មួញដឹក​ជញ្ជូនឈើ​ខុសច្បា​ប់ទៅល​ក់ស្រុកយួ​ន​គ្មានសមត្ថកិច្ចជំនា​ញណាហ៊ា​នប៉ះ​​ពាល់

តាម​សេចក្ដីរាយការណ៍​ពី​  ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន  ​ក្នុង​ស្រុក​ស្នួល  ខេត្តក្រចេះ  បាន​ឲ្យ​ដឹងថា​ បច្ចុប្បន្ន លោក មិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវមាន អំណាចបាន ឃុបឃិតជាមួយ​ មេ​ឈ្មួញឈើទាំងតូចទាំង  ធំដឹក ជញ្ញូន ឈើ និង កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ខេត្ត ក្រចេះយ៉ាង​មហន្តរាយ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  សកម្មភាព​របស់  លោកមិច ទីម៉ង មេប៉ុស្តិ៍ច្រកអូរលាវមានអំណាចបាន  ឃុបឃិតជាមួយ​មេ​ឈ្មួញ ឈើទាំងតូចទាំងធំដឹក ជញ្ញូនឈើនិងកាប់​បំផ្លាញ ​ព្រៃឈើ​នៅ​ខេត្តក្រចេះយ៉ាង​មហន្តរាយ​គឺ​មិន ​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ ណា​ហ៊ាន​ប៉ះពាល់រឺបង្រ្កាប ម្តងណា ឡើយ​ឡើយ​។ ដោយហេតុថា​មន្ត្រី​ធំៗ​ក្នុង​ខេត្តក្រចេះមួយចំនួន​បានចាត់ទុក​មេ​ឈ្មួញនិងលោកមិចទីម៉ង មេប៉ុស្តិ៍ច្រកអូរលាវ ជា​ប្រភព​ចំណូល​របស់​ពួកគេ​ហើយ​សូម្បីតែ​លោក លន់ សុផាតមេ​នគរបាល​ខេត្តក្រចេះក៏​ជា​ខ្នងបង្អែក​រឹងមាំ​លោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវផងដែរ​។​

​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះមួយចំនួន​បាន​ឲ្យ​ដឹងថាលោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាតស្នងការ​នគរបាល​ខេត្តក្រចេះគឺជា​បង្អែក​រឹងមាំ​របស់លោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវហើយក៍ត្រូវជាប្អូនថ្លៃរបស់លោកស្នងការខេត្តផងដែរ?។ ដូច្នេះហើយ​ទើប​លោក លន់ សុផាតស្នងការ​នគរបាល​ខេត្តក្រចេះ មិនដែល​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញធំៗក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះទេ គឺមាន​ការ​តែ​ជួយ​សម្របសម្រួល​ឲ្យ​មេ​ឈ្មួញ អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​តែម្តង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក លន់ សុផាត អាចមាន​ភាគហ៊ុន​ជាមួយ​មេ​ឈ្មួញផងដែរ​ទើប​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ខេត្តក្រចេះកំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។​

ប្រភពពី​មន្ត្រី​យោធា​នៅក្នុងស្រុក​ស្នួល ខេត្តក្រចេះបាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​មាន​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​សាំងយ៉ុងនិង​តាម​ម៉ូតូ​យកទៅលក់​ឲ្យ​មេ​ឈ្មួញនៅច្រកអូរលាវដែលមានលោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញអាច​ប្រមូល​ទិញ​ឈើ​ពី​ឈ្មួញ​គ្រប់ទិសទី​សម្រាប់​ដឹកចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួលគឺមាន​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ជា​ខ្នងបង្អែក​រឹងមាំ​ច្រើន​ឆ្នាំ​មកហើយ​។ សូម្បីតែ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ក្នុងខណៈដែល​មេ​ឈ្មួញសម្រុក​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកអូរលាវដែលមានលោកមិច ទីម៉ងមេប៉ុស្តិ៍ច្រកអូរលាវ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

ប្រភពពី​ឈ្មួញ​ឈើ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មាន​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះជា​ខ្នងបង្អែក​រឹងមាំ​ទើប​មេ​ឈ្មួញកាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការប្រមូលទិញ​ឈើ​ស្តុក​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកអូរលាវស្រុក​ស្នួល ខេត្តក្រចេះដោយបំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ។(មានតភាគ)

48367458_745758905794682_9214556302947123200_n 12-4-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!