0

លោក​ ម៉ក់ ពេជ្ជ​រិទ្ធ ​អគ្គនាយកនៃ​អគ្គនា​យកដ្ឋានកាំ​កុងត្រូល​ក្រសួងពា​ណិជ្ជក​ម្ម​ប​ណ្ដោយ​ឲ្យលោក​ សាន វិជ្ជា​សារ៉ា​វុធធ្វើអ្វី​ៗស្រេ​ចតែអំ​ពើ​ចិត្ត

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង ថា ចាប់ តាំង ពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ទទួលបាន​តំណែង​ ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បន្ទាយមានជ័យ  គឺ​តែង​ចាត់ វិធា នការ​ត្រួតពិនិត្យ​គុណភាព​ទំ និញ ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមាន ជ័យ ជា​ញឹក ញាប់​។ ក៏ប៉ុន្តែ​លោក សាន វិជ្ជា​សា​រ៉ាវុធ  ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល ​ទំនិញ​ខូចគុណភាព  ចំណីអាហារ​ខូច គុណភាព​មាន​លាយ​សារធាតុ​គីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​។ ប្រសិនបើ​លោក សាន វិជ្ជា​សា​រ៉ាវុធ អនុវត្តន៍​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​នោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ខ្លះ​ផង​ព្រោះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម កំពុង​បណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​

 ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងកសិកម្ម ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គឺជា​ខ្នងបង្អែក​រឹងមាំ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខាគយ​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ហេតុនេះហើយ​ទើប​លោក សាន វិជ្ជា​សា​រ៉ាវុធ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​បង់លុយ​តាម​ការកំណត់​តែងតែ​អាច​នាំចូល​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យ៉ាង​រលូន​ហើយ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​។

កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បង្ក្រាប​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារ​ធាតុគីមី​ដូចជា អណ្ដាត​ជ្រូក ក្រលៀន​ជ្រូក ពោះវៀន​ជ្រូក និង​ក្រពះ​ជ្រូក រាប់​តោន​។ ប្រភពពី​សមត្ថកិច្ច​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ចំណីអាហារ​ដូចខាងលើ​នេះ​ចំនួន​១៥០០​គីឡូក្រាម​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ចាត់វិធានការ​បង្ក្រាប ចំណែក​ម្ចាស់​ទំនិញ​និង​អ្នក​អូស​រទេះ​បាន​រត់គេចខ្លួន​នៅពេល​មន្ត្រី​កាំកុងត្រូល​ចាត់វិធានការ​ត្រួតពិនិត្យ​។ ប៉ុន្តែ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ប៉ោយប៉ែត បង្ក្រាប​តែ​ឈ្មួញ​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​បង់លុយ​តាម​ការកំណត់​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​តែង​ចៀស​ផុតពី​ការបង្ក្រាប​ ​។បឋម

48393950_2254413964794372_5082262078694096896_n 42943830_244543116195283_2943757162905600000_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!