0

ឧត្តមសេ​នីយ៍ នេត​ សាវឿន​អគ្គស្នង​ការនគរបាល​ជាតិមិនគួរបណ្ដែ​តបណ្ដោយ​ឲ្យលោក​ កើត​ ដារ៉ា​ស៊ីមេន​គរបាលអ​ន្តោប្រវេ​សន៍ច្រ​កត្រពាំង​ស្រែ​ប្រព្រឹត្តអំពើពុករលួយ​ជិះសេះ​លែង​ដៃ​?

ប្រភព​ដែល​ស្និទ្ធ​នឹង​ លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍ ​ច្រក​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា  ការដែល​លោក កើ ត ដា​រ៉ាស៊ី ហ៊ាន​ប្រព្រឹត្ត​អំពើពុក រលួយ​តាមច្រើន​រូបភាព  គឺ​ដោយសារ​អាង​មាន ​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួង មហា ផ្ទៃ ជាពិសេស​ នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​និង​ក្រុមហ៊ុន​នាំ ចូល ​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កើត ដា​រ៉ាស៊ី ព្រោះ​ឈ្មួញ​ទាំងនោះ​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក កើត ដា​រ៉ាស៊ី នោះឡើយ​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កើត ដា​រ៉ាស៊ី ផងដែរ​ព្រោះ​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក កើត ដា​រ៉ាស៊ី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​និង​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ កំពុង​រង​ការគាបសង្កត់​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី កានតែខ្លាំង​ឡើងៗ​ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​។ ដូច្នេះ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​តទៅទៀត​ទេ​។

​ប្រភពពី​តំណាង​ក្រុមហ៊ុន​និង​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា បើទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​ក៏ដោយ ក៏ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​ឲ្យ​ទៅ​លោក កើត ដា​រ៉ាស៊ី ក្នុង​មួយគ្រឿង​២៥០​ដុល្លារ​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ចំនួន​៣៥​ទៅ​៥០​គ្រឿង​រហូតដល់​រាប់រយ​គ្រឿង ដូច្នេះ​លោក កើត ដា​រ៉ាស៊ី ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ អាច​និយាយបានថា ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក៏ដូចជា​អជីវ​ករ​ដឹកជញ្ជូន​ក​សិ​ផល​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក កើត ដា​រ៉ាស៊ី ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូនបាន​។បឋម

c-5a-15

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!