0

លោក ​សុខ​ លូ​អភិបាល​ខេត្តកំពង់ធំ​និងលោក​ ប៊ុន ​សុធីមេរដ្ឋបាល​ព្រៃឈើខេ​ត្តរក្សា​ភាពស្ងៀម​ស្ងាត់ទុក​ឲ្យឈ្មួ​ញឈ្មោះ វិញ រ៉យនិងប្រពន្ធឈ្មោះ​ជិន ​គឹម​អនដឹកជ​ញ្ជូនឈើ​ខុសច្បា​ប់កាន់​តែខ្លាំង

ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈើ​ ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ ឈ្មោះ ជិន គឹម​ អនដឹកជញ្ជូនឈើ​ធ្វើ​សកម្មភាព​បំ ផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់និ ង​ព្រៃ​ព្រះ​រកាខេត្តព្រះ វិហារស្ទើររៀង រាល់ ថ្ងៃនៅពេល យប់ហើយ​ដឹកជញ្ជូន​ចូលមក​ចែកចាយ​ តាម​ដេប៉ូ​ជាច្រើន​កន្លែង​ក្នុង​ខេត្តកំពង់ធំដោយសេរីមិនមានស មត្តពាក់ពន្ធ័ណាហ៊ានបង្រ្កាបឡើយអោយតែលឺថារបស់ឈ្មោះវិញ រ៉យនិង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អនគឺចប់?

។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត ថាការដែល​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត  គឺ​ដោយសារ​អាង​មាន​ លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តកំពង់ធំ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ  ហើយ​សមត្ថកិច្ច​ពា ក់ព័ន្ធ​មួយចំនួន ទៀត​ក៏ ​ទទួលបាន​ផលប្រយោជន៍​ផងដែរ​។  ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ វិញ  រ៉​យ និង​ប្រពន្ធ​ឈ្មោះ  ជិន គឹម​អន នៅតែ​បន្ត សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់​ដោយ​ គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ ជួយ​ការពារ​គ្រប់ពេលវេលា​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​និង​សមត្ថកិច្ច​ជាន់ខ្ពស់​ជាច្រើន​នាក់​ក្នុង​ខេត្តកំពង់ធំ បានចាត់ទុក​ឈ្មួញ​ឈើ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​២​នាក់​នេះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ធី​វ វណ្ណ​ធីរ ព្រមទាំង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តមិនដែលឃើញមានការបង្រ្កាបម្តងណាឡើយអាចមានអម្ពាំងអ្វីមួយហើយមើលទៅ? ​។ ជាក់ស្ដែង​ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត​ផ្អាក​សកម្ម​ភាពជា​បណ្ដើរៗ​នោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ទាំង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​កាន់តែខ្លាំង​ឡើងៗ​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារតែ​លោក ប៊ុន សុធី ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ទើប​ប្រឹងប្រែង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​តក់ក្រហល់​។ ជាក់ស្ដែង​លោក ប៊ុន សុធី ត្រូវបាន​គេ​ដឹងថា ជា​ខ្នងបង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​លោក ប៊ុន សុធី ជា​ខ្នងបង្អែក​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា មាន​សមត្ថកិច្ច​ជាន់ខ្ពស់​ដទៃទៀត​ដូចជា សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ ក៏​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះដែរ​។ អាច​និយាយបានថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ខាង​អាវុធហត្ថ​និង​ខាង​នគរបាល គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា យ៉ាង​រុងគាល​។(មានត)

Untitled-design-23-930x488

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!