0

លោក​ កើត ​ដារ៉ាស៊ីប្រធា​នការិយាល័​យនគរបា​លអន្តោប្រ​វេសន៍ច្រកអ​ន្តរជាតិត្រ​ពាំង​ស្រែ​-វ៉ាលឺ ប្រព្រឹត្ត​អំពើ​ពុករលួយជំរិ​តឈ្មួញ​ដឹកទំ​និញ​ឲ្យបង់​លុយក្នុងមួ​យថ្ងៃជា​ច្រើ​នម៉ឺន​ដុល្លា​រ?

ប្រភពពីញ្មួញបានឲថា  លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យ​នគរបាល អន្តោប្រវេសន៍​ច្រកអន្តរជាតិត្រពាំង ស្រែ-វ៉ាលឺ គា ត់ ​ មានតួនាទី ភារកិច្ច​  ជាអ្នក​ត្រួតពិនិត្យ​លើទិដ្ឋាការឆ្លងដែន របស់​ភ្ញៀវជាតិ អន្តរជាតិ  ក៏ដូចជា​ជួយបំ ពេញ បែបបទឯ កសា រផ្សេងៗ ជូន​ថ្នាក់ដឹកនាំ ​ប្រតិភូឆ្លងកាត់ ប្រជាពលរដ្ឋ មាន ធុរៈ ជំងឺ នេះជាដើម ។ ពិសេស  លោកកើត ដារ៉ាស៊ី  មានភារកិច្ច ទប់ស្កាត់ ​ការ​ឆ្លងដែនខុសច្បាប់​របស់​ ជនអន្តោប្រវេសន៍ ផ្ទុយទៅវិញ  លោក កើត ដារ៉ាស៊ី បាន យកអំណាច និងតួនា ទីរប ស់ខ្លួន ប្រព្រឹត្តអំពើពុករលួ យ កើតឡើង​ជាវប្បធម៌  ដ៏អាក្រក់ ទន្ទឹមនឹង ខ្លួនមាន​ភារកិច្ច​ឲ្យមន្ត្រីនគរបាលអន្តោ ប្រវេសន៍ គ្រប់គ្រងបារ៉ាស់ទាំងមូល? ក្រុម ឈ្មួញបាន​បញ្ជាក់ផងដែរថា ​គ្រប់រថយន្តដឹកទំនិញ ទាំងប្រភេទយីឌុប ទាំងប្រភេទ​កុងតឺន័រ ដោយ​មិនចាំបាច់ គិតថា រថយន្តដឹកទំនិញនោះបង់ពន្ធគ្រប់ បង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ ក្លែងភេទទំនិញបង់ពន្ធ ចាំបាច់ ត្រូវតែ​បង់ក្បាលឡានជូនទៅលោក កើត ដារ៉ាស៊ី ក្នុងមួយឡានយីឌុប ឬមួយកុងតឺន័រនោះ ចំនួន​២៥០ដុល្លារ? ។ ជាក់ស្តែង ក្នុងមួយថ្ងៃ យ៉ាងតិចក៏មានរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺនេះ ចាប់ពី៥០គ្រឿងទៅ៧០គ្រឿង ឬ​ឈានដល់១២០គ្រឿង ។ ដូច្នេះ ក្នុងមួយថ្ងៃៗ លោកកើត ដារ៉ាស៊ី ទទួលបានចំណូល​ដោយរូបភាព​អំពើពុករលួយ កើតឡើងដោយការជំរិត បង្ខំ​ឲ្យឈ្មួញបង់ប្រាក់ក្បាលឡាននេះ ក្នុងមួយខែរាប់ម៉ឺនរាប់សែនដុល្លារ ហើយ ក៏គេទទួលស្គាល់ថា ​ការប្រព្រឹត្ត​យកលុយពីឈ្មួញបែបនេះ អាច​នឹងមានអំពើ​ឃុបឃិតគ្នាណាមួយរវាងឈ្មួញ នឹងលោក កើត ដារ៉ាស៊ី ឬលោក កើត ដារ៉ាស៊ី មាន​ចំណុចភ្លើងខៀវណាមួយពីថ្នាក់លើ ដែលពាក់ព័ន្ធនឹងការទាញយក​លាភសក្ការ​នៃ​អំពើពុករលួយដ៏ធ្ងន់ធ្ងរធ្វើឲ ខាតចំណូលរដ្ធក្នុង១ខែៗរាប់លានដុល្លារ? ។

លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ បាន​និងកំពុង​បំពេញតួនាទីភារកិច្ច ប្រាស់ចាកទៅនឹង​គោលការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និង​ផ្ទុយអំពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងអនុក្រឹត្យលេខ​៦៨ បង្កើត​ឲ្យ​មានអំពើពុករលួយ លក្ខណៈទ្រង់ទ្រាយធំ ខណៈខ្លួនមានលទ្ធភាព រកចំណូលបំពេញតម្រូវការថ្នាក់លើ ទប់ទល់តំណែងរបស់ខ្លួន និង​មានសែស្រឡាយអ្នកធំៗ រហូត​ដល់ហ៊ានប្រព្រឹត្ត គាបសង្កត់ជំរិត​យកលុយពីឈ្មួញ ដឹកជញ្ជូនទំនិញទាំងស្របច្បាប់ និង​ករណីបង់ពន្ធមិនគ្រប់ ឬ​រថយន្ត​កុងតឺន័រដឹកទំនិញ លោតឆ័ត្រឆ្លងពីវៀតណាមចូលទឹកដីខ្មែរ​ រួច​បែរក្បាលត្រឡប់ទៅចូល ទឹកដីវៀត ណាមវិញ ក៏​​​តម្រូវ​ឲ្យបង់លុយក្នុងកម្រិតខ្ពស់បំផុត ។

បន្ទាប់ពី​ការ​យកប្រាក់​របៀបនេះ នៅមានអំពើ​ពុករលួយ ករណីឃុបឃិតជាមួយឈ្មួញ ក្រុមហ៊ុនឯកជន ក្នុងចេតនាទុច្ចរិត បំបាត់ពន្ធនាំចូលរបស់រដ្ឋ​យ៉ាងធ្ងន់ធ្ងរលើសពីនេះ ខណៈ​ជាទម្លាប់ លោកកើត ដារ៉ាស៊ី បានឲ្យរថយន្ត​កុងតឺន័រ​ដឹកទំនិញរបស់​ឈ្មួញវៀតណាម ដឹកទំនិញប្រភេទ​ដែលប្រទេសវៀតណាម​ហាមឃាត់មិនឲ្យនាំចូល ឬកាត់សៀវ នៅក្នុងទឹកដីវៀតណាម មានន័យថា ទំនិញប្រភេទនេះ ត្រូវតែ ទ្រែនស្លីប ពីបរទេស​ឆ្លងកាត់​វៀតណាម ចូលទឹកដីកម្ពុជា ប៉ុន្តែ ឈ្មួញមានល្បិច គឺ​នាំទំនិញទាំងនេះ​ពីបរទេសឆ្លងកាត់វៀតណាម រួចចូលទឹកដីខ្មែរ​បានត្រឹម​ពីរទៅបីគីឡូម៉ែត្រ ក៏ បែរក្បាលត្រឡប់ទៅ ទឹកដីវៀ តណាមវិញ ក្នុងរូបភាព ជា​ទំនិញ​ដែលនាំចូល​ពីប្រទេសកម្ពុជា ក្នុងនោះ លោក កើត ដារ៉ាស៊ី បានយកប្រាក់ ក្នុងមួយ កុងតឺន័ រ២៥០០ដុល្លារ ។ ចុះបើករណី​ឡានចូល ហើយបែរក្បាលត្រឡប់ទៅវិញ យក​មួយឡាន​កុងតឺន័រ​២៥០០ដុល្លារនោះទៅហើយ តើ​ក្នុងមួយថ្ងៃ ការយកប្រាក់ដោយរបៀបនេះ​មានរថយន្តប៉ុន្មានកុងតឺន័រ ដែលជាចំណូល​របស់លោក កើត ដារ៉ាស៊ី ?ដោយ ឡែក បញ្ហា​ឡានកុងតឺន័រវៀតណាមចូលទឹកដីកម្ពុជា រួចត្រឡប់ក្បាលចូល​ទឹកដីវៀត ណាមវិញ ដើម្បី​ឲ្យក្លាយ ទៅជាទំនិញស្របច្បាប់នាំចូលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមដោយស្រប​ច្បាប់ ក្រុមឈ្មួញ ឬក្រុមហ៊ុន ត្រូវចំណា យប្រាក់គ្រប់សមត្ថកិច្ចទាំងអស់នៅមាត់ច្រក អស់ចំនួន​៥ពាន់ទៅ៦ពាន់ដុល្លារ ក្នុងនោះមា នតែ​លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គ្រាន់តែ​អង្គភាពរបស់គាត់មួយ គឺយក២៥០០ដុល្លារ លើសពីអង្គភាពស្ថាប័នជាច្រើនទៀត ដែលមានតួនាទី ភារកិច្ច នៅមាត់ច្រក តាមអនុក្រឹត្យលេខ៦៨នោះ? ។

គួររំលឹកផងដែរថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិ​ត្រពាំងស្រែ-វ៉ាលឺ គាត់​មានឱកាសប្រព្រឹត្តអំពើពុករលួយ តាមរយៈការគាបសង្កត់ជំរិត បង្ខំឲ្យឈ្មួញបង់ប្រាក់គិតជាក្បាលឡាននេះ ដោយសារ​តែ​គាត់ កើត ដារ៉ាស៊ី បាន​ក្តោប​ព័ត៌មានយ៉ាង​ណែនពេញដៃ ពាក់ព័ន្ធនឹងឈ្មួញយ៉ាងតិចចំនួន៣ក្រុមហ៊ុន ដែលបាននាំចូល ទំនិញឆ្លងកាត់ ចូលតាមច្រកមួយនេះមានភាពមិនប្រក្រតី ក្នុងការដឹកជញ្ជូនទំនិញ ការបង់ពន្ធ និង​ឯកសារខ្លះ មានភាពមិនប្រក្រតី​ ក្នុងឯកសារប្រតិវេទន៍គយជាដើម ។ ជាក់ស្តែង ក្រុមហ៊ុនមួយ ដែលកំពុងមានសិទ្ធិ ឃ្លៀ ទំនិញជុំវិញពិភ ព លោ ក ដើម្បី​នាំមកកាន់ប្រទេសកម្ពុជា គាត់ហ៊ានដឹកជញ្ជូនទំនិញពីបរទេស​ គ្រប់ប្រទេលលើពិភពលោក ហើយ ចូលមកក ម្ពុជា ម៉ៅការ​ឲ្យទាំងស្រុង ក្នុងតម្លៃសេវាទាប ។បឋម

c-5 a-15

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!