0

ឧកញ៉ា​ ស៊ី គង់​ទ្រីវ រំលោ​ភយក​ដីប្រជាពល​រដ្ឋ៤៩គ្រួសា​រខ​ណៈអាជ្ញា​ធរខេត្តព្រះ​សីហ​នុឃុបឃឹត​គ្នាជាប្រព​ន្ធ័មិនព្រម​ដោះ​ស្រាយ​បញ្ចប់រង់ចាំ​កណ្តាប់ដៃដែ​ករបស់​នាយ​ករដ្ឋម​ន្ត្រី?

ខេត្តព្រះសីហនុ៖ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​គួរ​ជួយ​ដោះស្រាយ​បញ្ចប់​ករណី​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ រំលោភ​យក​ដី​ប្រជាពលរដ្ឋ ៤៩​គ្រួសារ នៅ​ខេត្ត​ព្រះសីហនុ ឱ្យបាន​ឆាប់​ផង ពីព្រោះ​រឿងរ៉ាវ​ទំនាស់​ដី់​លំនៅដ្ឋាន​ទំហំ ៥៤,២០៨​ម៉ែត្រការ៉េ និង​ដីស្រែ​ទំហំ ៤០១.៦០០​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​៦ (​អតីត​ស្ពាន​ឆេះ​)​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​បាន​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ បាន​ក្លាយ​ជា​ការឈឺចាប់​យ៉ាង​អយុត្តិធម៌​បំផុត ដែល​ធ្វើឱ្យ​ប្រជាជន​រស់នៅ​អាស្រ័យ​ផល​ក្នុង​តំបន់​នោះ អ្នកខ្លះ​ត្រូវបាន​ចាប់ខ្លួន ជាប់គុក​គ្មាន​ស្រាក​ស្រា​ន​ដោយសារតែ​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោកជំទាវ ហុង ស៊ួន បាន​ប្រើ​សិទ្ធិ និង​អំណាច​ជ្រក​ក្រោម​ស្លាក​អភិវឌ្ឍន៍​មក​ដកហូត​យក​ដី​ពី​ពួកគាត់​(​ប្រជាពលរដ្ឋ​)​ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល​ជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ១៩៩០​មកម្ល៉េះ ហើយ​បែរជា​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោកជំទាវ ហុង ស៊ួន មក​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១១ ដោយ​បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទៅ​ចុះ​ដេញ ប្រជាពលរដ្ឋ​បង្ខំ​ឱ្យ​រុះរើ​លំនៅដ្ឋាន​និង​ចាកចេញ​ពី​ភូមិដ្ឋាន​របស់​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​ទន់ខ្សោយ​យកទៅ​ដាក់​គុក​គ្មាន​ពេល​ស្រាក​ស្រា​ន​នោះឡើយ​ក្នុង​អំឡុង​ដើមឆ្នាំ​២០០៧ ។​

តាម​ការបញ្ជាក់​អះអាង​របស់​ប្រជាពលរដ្ឋ​បានឱ្យដឹងថា រឿងរ៉ាវ​ទំនាស់​ដីធ្លី​នេះ បានកើតឡ៉ើង​រវាង​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ ជាមួយនឹង​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ នេះ​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី​មាន​ការ​លួច ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោកជំទាវ ហុង ស៊ួន នៅក្នុង​ឆ្នាំ​២០១១ ដែល​បាន​ចុះហត្ថលេខា​ដោយ លោក សូ សុខ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ ដោយ​មាន​ភាពមិនប្រក្រតី ព្រោះតែ​សំអាងថា លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោកជំទាវ ហុង ស៊ួន មាន​ប័ណ្ណ​តូច​មួយ​នៅ​ឆ្នាំ​១៩៩៤ ដែល​ចាស់រ​ហែក​ដាច់​ដោយ​ដុំៗ​ទៅហើយនោះ គឺ​កាន់តែ​ពុំ​សម​ហេតុផល​ទាល់តែ​សោះ ។ រហូតមកដល់​ពេលនេះ ពុំទាន់​មាន​ដំណោះស្រាយ​បញ្ចប់​នៅឡើយ​ទេ ក្រោយពេល​ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ឱ្យបាន​ឆាប់​ទាន់ ពេលវេលា ប៉ុន្តែ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន នៅតែ​មិន​ទាន់​មាន​ចំណាត់ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ទេ ។​

តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤​នាក់ ១-​ឈ្មោះ គង់ សាវុធ​, ២-​ឈ្មោះ សឿន សាង​, ៣-​ឈ្មោះ សៀង រ៉េ​ន និង​៤-​ឈ្មោះ មឿន កង គឺជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ បាន​ថ្លែង​នូវ​ការគោរព​ដឹងគុណ​ជានិច្ច​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋា​ភិ បាល និង​ត្រូវការ​សម្តេច​តេជោ ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​ជាតិ​ជា​រៀងរហូត ព្រោះ​តែ​សម្តេច​តែងតែ​មាន​ទឹកចិត្ត សណ្តោស​ប្រោសប្រណី​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ដោយ​បាន​ដោះស្រាយ​គ្រប់​បញ្ហា​ថែម​ទាំង​ផ្តល់ អំណោយ​ដ៏​ថ្លៃថ្លា និង​ទីជម្រក​ដល់​ពួក​គាត់​រស់នៅ​ឱ្យបាន​សមរម្យ និង​ភាពសុខសាន្ត​ទៀតផង ។ ប៉ុន្តែ​បែរជា​ពួក​មន្ត្រី​ខិលខូច មួយចំនួន​ប្រព្រឹត្ត​ទង្វើ​អាក្រក់​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​មានការ​ថ្នាំងថ្នាក់ ដែល​សម្តេច​បាន​ជ្រាប​អំពី​រឿង​នេះ គឺ​ព្រោះតែ​ការ ខឹង​គោ​ទៅ​វាយ​រទេះ​នេះ ហើយ​ដែល​សម្តេច​បាន​ធ្វើ​ការព្រមាន​ខ្លាំងៗ ទៅលើ​មន្ត្រី​ខិលខូច និង​មន្ត្រី​ពុករលួយ​ឱ្យ​ចេះ​ភ្ញាក់រលឹក ឱ្យ​ចេះ​កែ​ខ្លួន​ជម្រុះ​ទង្វើ​អាក្រក់​កន្លងមក​ចោល​ហើយ​ខិតខំ​សាង​អំពើ​ល្អ​ឡើង​វិញ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ដាស់តឿន​ជម្រុញ​ឱ្យ​មន្ត្រីក្រោមឱវាទ គឺ​ត្រូវតែ​ទទួលុខុសត្រូវ និង​ដោះស្រាយ​ជាបន្ទាន់ ចំពោះ​បញ្ហា​វិវាទ ដីធ្លី​ដើម្បី​កុំឱ្យ​កើត​មាន​បដិវត្ត​ដីធ្លី​នេះ​ជា​បន្តបន្ទាប់​ទៀត ។​

ប្រជាពលរដ្ឋ​ទាំង ៤៩​គ្រួសារ សំណូមពរ​សុំឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដែនដី​ឆាប់​បាន​ចុះ​ដល់​មូលដ្ឋាន​កើតហេតុ​ទំនាស់ និង​ពិនិត្យ​ឡើងវិញ នីតិវិធី​ក្នុង​ការកសាង​ប័ណ្ណ​កម្មសិទ្ធិ​ទាំងអស់​ឱ្យ​មាន​ភាពប្រក្រតី និង​យុត្តិធម៌​ជូន​ដល់​ពួកគាត់ ព្រោះ​ចំណុច ដី​ទាំងនោះ សព្វថ្ងៃ​ក្រុមហ៊ុន​ចិន​កំពុងតែ​កសាង​សំណង់​ធំៗ​ជា​បន្តបន្ទាប់​ហើយ បើ​មាន​ការយឺតយ៉ាវ នៅ​ពេល​រក​ឃើញ​កំហុស ឆ្គង​ពី​មន្ត្រី​ចេញ​ប័ណ្ណ​មិន​ប្រក្រតី តើ​អ្នកណា​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ ។​ប្រជាពលរដ្ឋ​ចំនួន ៤៩​គ្រួសារ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ និង​លោកជំទាវ ហុង ស៊ួន នៅ​ចំណុច​ទីតាំង​ខាងលើនេះ កំពុង​ស្នើសុំ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មេត្តា​ជួយ​ដោះស្រាយ​បញ្ចប់​ឱ្យ បាន​ឆាប់ ព្រោះ​លោក​ឧកញ៉ា ស៊ី គង់​ទ្រី​វ កំពុង​ឃុបឃិត​មន្ត្រី​បិទបាំង​ឯកសារ​ក្លែងក្លាយ​មួយចំនួន​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​ព្រះ សីហនុ ដើម្បី​ត្រៀម​យក​ដី​របស់​ប្រជាពលរដ្ឋ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ចិន ដែល​ធ្វើឱ្យ​ពួកគាត់​កាន់តែ​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង ថែម​ទៀត ដូចនេះ​ប្រជាពលរដ្ឋ​សង្ឃឹម​ជឿ​ជា​លើ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែ់ល​សម្តេច​តេជោ ហ៊ុន សែន បង្កើតឡើង​សម្រាប់​ទទួល​ការដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​នៅពេល​ខាងមុខ​នេះ។មានត

nm181117a1-768x542 1542510459286

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!