0

លោក​ ឱម យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយគួរ​ស៊ើបអង្កេតឲ​ស៊ីជ​ម្រៅមេ​គយលោក​ សំ កុស​លប្រ​ធានសាខាគយខេ​ត្តកោះកុ​ងប្រ​ព្រឹ​ត្តអំពើពុករ​លួយជិះ​សេះលែ​ង​ដៃ

ប្រភពពី​សមត្ថកិច្ច​ ក្នុង​ខេត្តកោះកុង  បាន​ឲ្យ​ដឹងថាទំនិញ​ដែល​ឈ្មួញ​នាំ ចូល​តាម​ច្រក​​ប៉ាក់ខ្លង ខេត្តកោះកុង  នាពេ ល​បច្ចុ ប្បន្ន​គឺ​បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០ ​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ ក្រុម​ឈ្មួញធំៗ​បែងចែក​ផល ប្រយោជន៍​ ជាមួយ​លោក  សំ កុសល ដែល​ល្បីល្បាញ​ខាង​ពុករលួយជាយូរឆ្នាំមកហើយ​។ ការដែល​លោក សំ កុសល ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​ទាំងមូលផងដែរ ។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល មិនគួរ​មើលរំលង​បញ្ហា​ខាងលើនេះ​ទេ ព្រោះ​ឥឡូវនេះ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ កំពុង​បណ្ដែតបណ្ដោយ​ឲ្យ​លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​

 ​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់អោយតែបានគឺចប់?​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​នៅតែ​នាំចូល​រថយន្ត​ទំនើបៗ​និង​ម៉ូតូ​គេចពន្ធ​ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗព្រោះ​មានការ​សម្របសម្រួល​បើក​និងដៃ​ពី​សំណាក់​លោក សំ កុសល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ទៀតផង​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល បាន​ឲ្យ​ដឹងថា ការដែល​លោក សំ កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ហេតុនេះហើយ​ទើប​មួយរយៈ​ចុងក្រោយ​នេះ​លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ក្នុងខណៈដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ នាំគ្នា​សម្ងំឈឹង​ទុក​ឲ្យ​លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ធ្វេរដងបឋម

35199146_467159040371728_7133352439935139840_n images (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!