0

​មេ​អន្តោ​ប្រវេ​ស​ន៏ ថ្មី ច្រកទ្វារ​អន្ត​រះ​ជាតិ​ព្រំ​លោក ផាត់ វិរៈ ចូលកាន់​តំណែង​បាន​ពីរ​បី​ថ្ងៃ​បែកធ្លាយ​ថា​កំពង់​ជំរឹត​ក្ដោប​ប្រមូល​យក​លុយ​កញ្ចប់​បទល្មើស​យ៉ាង​ឥត​ញញើត​ច្បាប់ !

ថ្មីៗ កាលពី​ថ្ងៃ​ទី ០២ ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៨ កន្លងទៅនេះ នូវ​អន្តោរ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្ដ​រះ​ជាតិ​ព្រំដែន​កម្ពុជា ថៃ មាន​ការផ្ទេរ​ផ្ទូរ​មេ​ប៉ុស្តី៏អ​ន្ដោ​ប្រ​វេ​ស​ន៏ ថ្មី​ប្រចាំ​ច្រកទ្វារ​ព្រំ រវាង​លោក សួស សុខ​ដា​រ៉ា ត្រូវបាន​ផ្លាស់ប្តូរ​មុខតំណែង​ចេញ​ទៅ​កាន់​ជា អនុប្រធាននាយកដ្ឋាន​ក្រសួងមហាផ្ទៃ និង​ដាក់ជំនួស​មកវិញ ដោយ​គឺ លោក ផាត់ វិរៈ ដែល​អតីតៈ​ជា អនុប្រធាន​អន្តោរ​ប្រវេ​ស​ន៏​ច្រកទ្វារ​ដូង ដ៏​ល្បីល្បាញ​មិនធម្មតា​ផងដែរ ដែល​ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​រិះគន់​គាត់​ថា ៖ ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​ពូកែ​តែ​ខាង​គាប​ជំរឹត ប្រជាពលរដ្ឋ ពលករ​ឆ្លង​ដែន​នោះ ។​    ​

​ប្រភព​ផ្ទៃក្នុង​ចេញពី​មហាផ្ទៃ​បាន​អោយ​យ់ង​ដឹងថា ៖ លោក ផាត់ វិរៈ អាច​ទទួល​ការតែងតាំង​តណ្តើម​អំណាច​ប្រជែង​យក​កៅអី​មេ​អន្តោ​ប្រវេ​ស​ន៏​ច្រកទ្វារ​អន្ត​រះ​ព្រំ ទៅ​បាន​ក៏​អាស្រ័យ​មាន​ខ្នងបង្អែក មាន​អំណាច​ធំ​នូវ​កាង​ចាំ​ជួយ​រុញ​ពីក្រោយ​យ៉ាង​មាំមួន​បំផុត ទើប​អាច​ទទួលបាន​ផ្លោះ​តំណែង​ជា​មេ​ប៉ុស្តិ៏អ​ន្តោ​ប្រ​វេ​ស​ន៏​នូវ​ច្រកទ្វារ​ព្រំ​មិន​ពិបាក​ប្រឹង​សូកប៉ាន់​ដូចជា​អតីតះភាព​មន្ត្រី​សកម្ម​ការងា​រគ្មាន​ខ្នងបង្អែក​នោះ ។ ហើយ​មន្ត្រី​ក៏​បង្ហើប​ថា ៖ បើ​មិន​អោយ​គាត់​ឡើង​តំណែង​ដោយ​ស្រួលៗ​ឯណា​បើ​គាត់​មាន​ខ្នងបង្អែក​ធំ គឺ​ជា​ប្អូនថ្លៃ​របស់​លោក​ឧត្តមសេនីយ៏ឯក ស ថេត ជា​ស្នងការ ថ្មី​រាជធានី​ភ្នំពេញ ដែល​មាន​សែ​រយៈ​ធំៗ​នៅ​ក្រសួង​មហាផ្ទៃ កាង​ការពារ​ថែម​ពី​ក្រោយ​ទៀត​ផង​នោះ ។​

​ប្រឈម​ជុំវិញ​ភាព​អសកម្ម​រិះគន់​ខាងលើ​នេះ​វិញ បើ​តាម​ប្រភព​ពី​មន្ត្រី​អន្តោរ​ប្រវេ​ស​ន៏​ដែល​មិន​ពេញចិត្ត នឹង​សកម្មភាព​របស់​លោក ផាត់ វិរៈ ត្រូវជា​ប្អូនថ្លៃ​របស់​នាយ​ឧត្តមសេនីយ៏ឯក ស ថេត បាន​ឲ្យ​ការិយាល័យ​យើង​ដឹង​ទៀត​ថា ៖ បន្ទាប់ពី​បាន​ចូលកាន់​តំណែង​ជា​មេ​អន្តោរ​ប្រវេ​ស​ន៏​ច្រកទ្វារ​អន្ត​រះ​ជាតិ​ព្រុំ ព្រំដែន​កម្ពុជា​ថៃ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ស្រួលបួល​ផង ត្រូវបាន​ក្រុមមន្ត្រី​ពាក់ព័ន្ធ​នូវ​ច្រកទ្វារ​ព្រុំ និង​មន្ត្រី​ក្រោម​អំណាច​និយាយ​រិះគន់ថា ៖ បុគ្គល​នេះ​ពូកែ ពើងទ្រូង​អា​អំណាច អាង​ខ្លួន​ជាធំ ទុក​មន្ត្រី​ដូចជា​ទាសករ និង​មុខ​មិន​រីក ថា ៖ លោក ផាត់ វិរៈ គ្មាន​ទំនាក់ទំនង​ល្អ នឹង​កង់​សង់​ស៊ី​ស ជាមួយ​ក្រុម​មន្ត្រី​ក្រោម​ឳ​វាទ និង​មន្ត្រី​តាម​ស្ថាប័ន​ពាក់ព័ន្ធ នានា ជុំវិញ​ចំណុះ​ច្រកទ្វារ​នៅក្នុង​ខេត្ត​ប៉ៃលិន សូម្បី​បន្តិច  ។​

​មិនតែប៉ុណ្ណោះ ថ្មីៗ​នេះ​គេ​បាន​ឃើញ​លោក ផាត់ វិរៈ ក្រោយពី​បាន​ចូលកាន់​តំណែង​ជា​មេ​អន្តោរ​ប្រវេ​សន៍ ច្រកទ្វារ​ព្រំ រួច​មក​ក៏​មាន​សំណូមពរ​ពី​សំណាក់​ក្រុម​អាជីវករ​ថា ៖ សូម​កុំឲ្យ​មាន​ការចាប់ជំ​រឹតគោះ​យកលុយ ក្បាល​ឡាន​១០​ដុល្លារ ទៅ ២០​ដុល្លារ ដូច​រូបមន្ត​ចាស់​របស់​មេ​អន្តោរ​ប្រវេ​ស​ន៏​ព្រំ​មុន​ទៀត ។

​ជាងនេះទៅទៀត​ក្រុម​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ​ទៀតថា ៖ គួរតែ​លោក ផាត់ វិរៈ ជួយ​ឲ្យ​កម្មក​ឆ្លងដែន​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ហ្វ្រី​ដោយ​សេរី ផង​ទៅ កុំឲ្យ​មាន​ការគោះ កោសរូស​ជំរឹត​ទារ​លុយ​ថ្លៃ​បាយ ១០​បាត ទៅ​២០​បាត និង ៥០​បាត ពី​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវ​ក្រីក្រ​ឆ្លងដែន ដូច​មុន​ទៀត ។​

​ជាពិសេស​ទៅទៀត​នោះ​ក៏​មាន​ការ​រអ៊ូរទាំ​ជាច្រើន​ពី​សំណាក់ ថៅកែ​កាស៊ីណូ មួយចំនួន នៅលើ​ប្លុក​ច្រកទ្វារ​អន្ត​រះ​ជាតិ​ព្រុំ ព្រំដែន​នេះ​ទទួលរង​ចោទប្រកាន់ថា ៖ មាន​ករណី​រៀបចំ​ជើង​ព្រួល​បញ្ជា​អោយ​មន្ត្រី តម្លើងថ្លៃ​គាប​យក​លុយខ្មៅ​តាម​កាស៊ីណូ តម្រូវឲ្យ​បង់​ក្នុង​មួយ​កាស៊ីណូ ចាប់ពី ៣​ម៉ឺន​បាត ទៅ​៣​សែន​បាត សម្រាប់​ក្នុង​មួយខែៗ​ផងដែរ ។​

​ប្រភព​ខ្សឹប​បន្ត​មានការ​ល​ម្អឹត ថា ៖ ៣​ម៉ឺន បាត សម្រាប់​អង្គភាព​ច្រកទ្វារ​ព្រុំ និង ៣​សែន​បាត ជា​របស់​សម្រាប់​បង់អោ​យ​មេ ជា​ថ្នាក់លើ​ខាងលើ ដោយ​បច្ចុប្បន្ននេះ​កាស៊ីណូ​ថ្មី​ចាស់​ជិត​១០​កាស៊ីណូ នៅ​ច្រក​ព្រំ បើ​គេ​ប្រៀបធៀប​យក​កាស៊ីណូ​ទាំង​ជិត​១០​ទៅ​គុណ​ចំនួន​បី​ម៉ឺន​បាត ( ៣០០០០​គុណ​ជិត​១០ )​គេ​ឃើញ​ថា​មាន​ចំនួន​ច្រើន​ណាស់​សម្រាប់ លោក​ប៉ុស្តិ៏​ច្រក​ទ្វារ​ព្រុំ ព្រំដែន​កម្ពុជា ថៃ ក្នុង​ខេត្ត​ប៉ៃលិន ។​

​ពាក់ព័ន្ធ នឹង​បញ្ហា​ព័ត៌មាន​ដ៏​រសើប​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ ការិយាល័យ​របស់​យើង មិនអាច​សុំ​ការទំនាក់ទំនង​បានទេ !បឋម

15206

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!