0

លោកមិន​ ផុន ​មេ​ប៉ុស្តិ៍​ខ្លាធំជាឈ្មួញ​មេ​ឈ្មួញកាប់​បំផ្លាញព្រៃ​ឈើនិង​ប្រពន្ធ​​ឈ្មោះ​​​វ៉ាន់​ ចា​ន្នី​ (​ហៅ​.​ច្រឹប​)​​ដឹក​ឈើ​​ប្រណិតខុស​ច្បាប់​​ទៅ​លក់​ស្រុក​យួនតាម​​ច្រក​​ខ្លាធំ​ទាំង​យប់​​​ទាំង​​ថ្ងៃ​​​គ្មានកា​ររំខា​ន

​រតនគីរី ៖ប្រភពពីប្រជាសហគម បាន​ខ្សឹប​ទម្លាយ​អោយ​ការិយាល័យ​ របស់​យើង​ដឹងថា ​៖ គឺ​ឈ្មោះ មិន ផុន  ដែល​គេ​ស្គាល់​ ថា ជា​ប្ដី​រ បស់​ស្ត្រី​ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ ​យ៉ាង​ល្បីល្បាញ​ប្រចាំ​ខេត្ត​រតនគិរី  ឈ្មោះ វ៉ាន់ ច​ន្នី (​ហៅ  ច្រឹប​) គឺ​បុគ្គល  មិន ផុន ដែល​ សំអាង​តួនាទី​ជា​មេ​ប៉ុស្ដិ  ខ្លាធំ ជាប់​ច្រករបៀង​ព្រំ ដែន​ប្រទេស​យួន​នោះ  បាន​យក​តួនាទី របស់ខ្លួន  ទៅ​ចាំ​កាង​ការ ពារ ​នាំ​បទល្មើស​ព្រៃឈើ​ ប្រពន្ធ​របស់​ខ្លួន​ទៅ​លក់​នៅ ​ស្រុក​យួន​ជាប្រចាំ​ឡើងវិញ​ដោយ​ពុំ ​ខ្លាច​ខុសច្បាប់ ឫ​ខ្លប ខ្លាច​ក្រុម​អាជ្ញា ធរ​សូម្បី​បន្តិច​ណា​សោះ ​។ ហើយ​ដែល​សកម្មភាព​ដឹកជញ្ជូន​ បទល្មើស​ព្រៃឈើ​បាន​យ៉ាង ​សុ​វត្ថ​ភាព​ទៅ​បាន​នេះ​បាន​បង្ហាញ​ពី​ការ​ពើងទ្រូង​សម្ដែង​ចេញ​អោយ​ឃើញ​ពី​ការ​ត្រូវរ៉ូវ​ឃុប​ឃឹត​គ្នា​ជាមួយ​ក្រុម​អាជ្ញាធរ​ដែ​ន​ដី​ជា​ប្រព័ន្ធ​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​កំពូល​ថ្នាក់​ខេត្ត រតនគិរី ទាំងមូល ទើបបានជា​ពុំ​មាន​ការបង្ក្រាប​មុខ​ជំនួញ​បទល្មើស​ព្រៃឈើ​របស់​មេ​ឈ្មួញ ចែ ច្រឹប ឫ ចែ វ៉ាន់ ច​ន្នី អោយ​ដឹក​ឈើ​ល្មើស​ច្បាប់​ខ្លង​ដែន​ទៅ​លក់​នៅ​ស្រុក​យួន តា​ក ច្រករបៀង​ខ្លាធំ ព្រំដែន​យួន យ៉ាង​សុ​វត្ថ​ភាព ជាប្រចាំ​​។​

​បើ​តាម​មន្ត្រី​ផ្ទៃ​ក្នុង​ខេត្ត​នេះ​បាន​ទម្លាយ​អោយដឹង​ទៀត​ថា​៖ ដោយសារតែ​មាន​ការបើក​ភ្លើង​ខៀវ ពី​សំណាក់ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា មេ​ជំនាញ​រដ្ឋបាល​ព្រៃឈើ អាវុធហត្ថ​ខេត្ត   ស្នងការ​ខេត្ត និង គ​ណះ​អភិបាលខេត្ត​រតនគិរី ផង​ដែរ​ទើប​បានជា​មុខ​ជំនួញ​បទល្មើស​ព្រៃឈើ របស់​មេ​ឈ្មួញ ចែ ច្រឹប ប្រពន្ធ​របស់​មេ​ប៉ុស្ដិ ខ្លាធំ ក្លាយទៅជា​មេ​ឈ្មួញ ដ៏​មាន​អំណាច នឹង ឥទ្ធិពល​ពាសពេញ​ទាំង​ខេត្ត រតនគិរី ទាំងមូល​។​ប្រភព​បាន​អះអាង​ទៀតថា​៖ គឺ​អំណាច​លុយ​ទុច្ចរឹត បទល្មើស​ព្រៃឈើ របស​មេ​ឈ្មួញ​រូបនេះ​បាន​ធ្វើអោយ​ក្រុម​អាជ្ញាធរ​អស់​នោះ​ងងឹត​ដោយសារ​តែ​ទឹក​លុយ​ជះ​បិទមាត់​អោយ​ជា ប្រចាំខែ ប្រចាំថ្ងៃ និង ប្រចាំ​ជើង​ផងដែរ​។ ហើយ​ក្នុងនោះ​បើ​តាម​ប្រភព​ឈ្មួញ​តូចតាច​មាត់​ស្អុយ ក៏​បាន​ទម្លាយ​ផងដែរ​ពី​ជំនូន​កាដូរ លុយ ឡាន ទៅ​ដល់​ក្រុម​មន្ត្រី​ធំ​ថ្នាក់ឡុះ ក្នុង​ខេត្ត​នេះ ដែល​មាន​សិទ្ធិ​អំណាច​ជាង​គេ​ផង​ដែរ​ទើបបាន​ជា​មុខ​ជំនួញ​បទល្មើស​ព្រៃឈើ របស់​ប្រពន្ធ​លោក​មេ​ប៉ុស្តិ​ខ្លាធំ ដឹកយក​ទៅ​លក់​យ៉ាង​កាក់កប​យ៉ាង​រលូន​នោះ ។​

​មិនតែប៉ុណ្ណោះ តាម​ភ្នាក់ងារ​បាន​រាយការណ៍​អោយដឹងទៀតថា​៖ ជាក់ស្តែងថ្ងៃ​ថ្ងៃទី​១៩កន្លងទៅនេះ គេ​បាន​ឃើញ​ក្បួន​រថយន្ត​កែរឆ្នៃចំនួន៥គ្រៀង(ហៅថាប៉ាគុងធន់យក្ស)ចូលដឹក​បទល្មើស​ព្រៃឈើតាមច្រកខ្លាធំ​របស់ ចែ ច្រឹប  នៅ​ចំណុច ត្រពាំង​ច្រ​បក់ ស្ថិតក្នុង​ភូមិ កែវ​សាន ឃុំ​សេ​ដា ស្រុក​លំផាត់ ខ​ណះ​ដែល​ឈើ​ទាំង​អស់នោះ​ត្រូវបាន​គេ​កាត់គល់និងកាត់​ចុងលើកដាក់ប៉ាកុងទាំងវែងដឹក​ចេញ​ជា​ស្រេច​ពី​តំបន់​ដែន​ជម្រក​សត្វព្រៃ លំផាត់ ដែល​ជា​ដែន​ព្រៃ​ហាមឃាត់ ការពារ​ដោយ ព្រះរាជក្រឹត្យ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​បន្ដ​ថា​៖ មេ​ឈ្មួញ​ឈើ​ធំ​ឈ្មោះ ចែ ច្រឹប រួម​ទាំង​ក្រុម​សែស្រឡាយ​ជា​បក្ខពួក​មួយចំនួន​ទៀត​នោះ​គឺជា​មេ​ឈ្មួញ​ឈើ​ធំ​ដុស​ស្លែ​ប្រចាំខេត្ត រតនគីរី ហើយ​អ្នក​ណា​ក៏​គេ​ស្គាល់ ចែ ច្រឹប ថា​៖ គឺជា​មេក្លោង​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ម្នាក់​ប្រចាំខេត្ត​នេះដែរ  ព្រោះ​តែ​ក្រុម​សមត្ថកិច្ច សុទ្ធតែ​ជា​បក្ខពួក​របស់​គាត់​ចាយ​លុយ​បិទមាត់​ធ្វើអោយ​ខ្វាក់ភ្នែក​ងាប់​ត្រគៀក​ទាំងអស់​។

​​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​របស់ ចែ ច្រឹប ដឹក​ខូង​ស្ទើរ​ខ្ទេចខ្ទី​ផ្លូវជាតិ ក៏ដោយ ប៉ុន្តែ គេ​ពុំ​ដែល​ឃើញ​ក្រុម​អាជ្ញាធរខេត្ត​និង សមត្ថកិច្ច​ពាក់ព័ន្ធ ឬ មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ចេញមុខ​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ របស់ ចែ ច្រឹប ប្រពន្ធ​លោក មិន ផុន មេ​ប៉ុស្តិ ខ្លាធំ នោះឡើយ​។​ព្រោះតែ​ជំនួញ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​វា​លអ​ស់ព្រៃ​ព្រះរាជក្រឹត្យ​នោះ គឺជា​ឆ្នាំងបាយ​ត្រូវប៉ាន់​ជា​ប្រចាំ​របស់​ក្រុម​សមត្ថកិច្ច​ជំនាញ និង អាជ្ញាធរ​ពាក់ព័ន្ធ​។

​ផ្ទុយទៅវិញ​ទន្ទឹមនឹង​ការសង្ស័យ​នោះ គេ​ក៏​មិនដឹងថា​៖ តើ​ក្រុម គណកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ថ្នាក់ជាតិ ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៏ ផ្កាយ​មាស​៤ សៅ សុខា វង្វេងវង្វាន់​គ្រប់​ថ្នាក់​រត់ទៅជ្រក​ពូន​ត្រូវប៉ាន់​កន្លែង​ណា​អស់​នោះ​ទេ បានជា​ស្ងាត់​ឲ្យ​ឈឹង​ដូច​គ្នា​ទាំង​កណ្ដាល យប់ កណ្ដាល ថ្ងៃ កណ្ដាល ខេត្ត​រតនគិរី បែបនេះ​។​

​ព័ត៌មាន​ប្រភព​បាន​រាយការណ៍​ទៀតថា​៖​បច្ចុប្បន្ន​បន្ទាប់ពី​បាន​ផ្អាក​មួយ​រយះ​ក្រោយ​ការចរចារ​អោយ​ច​រ​រាចរ​បទល្មើស​ព្រៃឈើ​ឡើងវិញ​នេះ​គឺ មេ​ឈ្មួញ​ឈើ​ម្នាក់នេះ​កំពុងតែ​មមាញឹក​ក្នុង​ការនាំ​បទល្មើស​ព្រៃឈើ​ចេញ​ទៅ​លក់​នៅ​ប្រទេស​យួន ដើម្បី​ត​ភ្ជាប់​បណ្តាញ​ឈ្មួញ​និង​អាជ្ញាធរ​នៅ​ទីនោះ ជាថ្មី បន្ទាប់​ពី​អាក់ខាន​សម្រាប់​ការនាំ​ចេញ​ឈើ​មួយ​រយះ​ ។ ហើយ​ក្នុងនោះ​ឯ​ចំណែក​មេការ​ជា​ដៃជើង​នៅ​ខាង​ក្នុង​ប្រទេស​ក៏​បាន​នឹង​កំពុងតែ​មមាញឹក​ក្នុង​ការ​រត់​ការ​បង់លុយ​តាម​សមត្ថកិច្ច​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់ពី​មូលដ្ឋាន​រហូត​ថ្នាក់​ខេត្ត ដើម្បី​ឲ្យជួយ​បិទបាំង​មុខជំនួញ​ខុស​ច្បាប់​របស់​ឈ្មួញ​ឈ្មោះ ចែ ច្រឹប នេះ​អោយ​ដំណើការ​​ធម្មតា​ឡើងវិញ ។​

​បច្ចុប្បន្ន​តាម​ព័ត៌មាន​ទទួល​បាន​គឺ​ក្រុម​ឈ្មួញ​យួន​ម្នាក់នេះ​បាន​កំពង់តែ​រត់​ការ​ចប់សព្វគ្រប់​អស់ហើយ ទាំង​នៅ​យួន និង នៅក្នុង​ខេត្ត​រតនគីរី ខណ​ដែល​សកម្មភាព​ជំនួញ​បទល្មើស​ព្រៃឈើ​របស់​ខ្លួន​កំពង់តែ​ចាប់ផ្តើម​ដឹក​យ៉ាង​គគ្រឹគគគ្រេង​នៅ​អំឡុង ពេលមុនបុណ្យអំទូក​ប្រពៃណី​ខ្មែរ ។

​តាមរយះ​ច្រករបៀង ខ្លាធំ ដែល​មាន​ប្ដី​របស់​ខ្លួន​ជា​មេ​ប៉ុស្តិ​ជាំ​កាង​ការពារ ផង ក៏ដូចជា​ដឹកឈើផង​តាម​ច្រកទ្វារ​ទីតាំង​ចាស់ គឺ​ច្រកទ្វារ អន្ដ​រះ​ជាតិ អូរយ៉ាដាវ ដែលមាន លោក​មេ​ប៉ុស្ដិ​អន្ដោ​ប្រវេ​ស្ដ​ន៏ ឈ្មោះ អ៊ី ចំរើន ដែល​ល្បីល្បាញ​ជាជើងកាងសម្របសម្រួល​នោះ ។​

​ប្រភព​ព័ត៌មាន​បាន​រាយ​ការណ៍​ថា ប៉ុន្មាន​ថ្ងៃ​ជាប់ៗ គ្នា​នេះ មេការ​ឈ្មួញ​យួន ចែ ច្រឹប បាន​ដើរ​បាច​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ទី​រួម​ខេត្ត រតនគីរី ដើម្បី​ជា​ថ្នូរ នឹង ការ​បិទ​ភ្នែក​បិទមាត់​ច្រមុះ​ក្រុម​អាជ្ញាធរ សមត្ថកិច្ច មន្ត្រី​ជំនាញ ដើម្បី​អោយ​ជួយ​ការពារ​ជំនួញ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​របស់​ខ្លួន ខណះដែល​សា​ម៉ី​ខ្លួន ចែ ច្រឹប បាន​ចេញ​ទៅ​ចាយលុយ​នៅ​តាម​ព្រុំដែន​ជាមួយ​ម៉ូយ​ប្រទេស​យួន ។​(បឋមសូមតាមដានលេខក្រោយលំអិតអ្នកនៅពីក្រោយខ្នងដាក់ឈ្មោះចំ)

46624108_733315710372335_4240242686730174464_n 46519346_733315643705675_5702948031935021056_n 46709233_733315760372330_3570780258787393536_n chrchroeb9

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!