0

លោក​ ស៊ុន​ ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណ​ការគួរបើកកា​រសើបអង្កេតឲ​ស៊ីជ​ម្រៅ​ ​លោក ហេង ផល្លាប្រធាន​ស្ថានីយ៍ជញ្ជី​ងថ្លឹងរថ​យន្តចំ​ណុ​ចថ្នល់កែងនិ​ងបក្ស​ពួកប្រព្រឹត្ត​អំពើពុករ​លួយ

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​​ និង​ដឹកជញ្ជូន​ខេត្តកំពង់ចាម  បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ ​មាន​រថយន្ត​ដឹក ជញ្ជូន ​ឈើ ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​ស៊ីម៉ងត៍  ដឹកជញ្ជូន​អុស រាប់រយ​គ្រឿង​ បើកបរ​ឆ្លងកាត់​ស្ថានីយ៍ ​ជញ្ជីង​ថ្លឹង​រថយន្ត​ នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ  ខេត្តកំពង់ចាម​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​ លោក ហេង ផល្លា  និង​បក្ខពួក​ប្រមូល ​លុយ​បាន​រាប់សិប​លាន​រៀល​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម ហើយ​ការដែល​លោក ហេង ផល្លា ព្រមទាំង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ក៏ដូចជា​លោក សេង ឈួន ដែលជា​មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​ផងដែរ​។ ហេតុនេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​លោក ហេង ផល្លា និង​បក្ខពួក​បានប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​

 រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦​អា ចំណុច​ថ្នល់កែង ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បាធាយ ខេត្តកំពង់ចាម ក្នុងការ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ ត្រូវបាន​បណ្ដាញ​ព័ត៌មាន​នានា​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​លោក សេង ឈួន ដែលជា​ប្រធាន​ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ហេង ផល្លា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ផ្លូវជាតិ​លេខ​៦​អា កាន់តែ​បានដៃ​ក្នុងការ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឬ​ដឹកជញ្ជូន​ឈើ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ស្រុក​បាធាយ ខេត្តកំពង់ចាម គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ហេង ផល្លា និង​បក្ខពួក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​យី​ឌុប​ភ្លៅ​៤ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ថ្នល់កែង​ត្រូវ​បង់លុយ​សម្រាប់​រថយន្ត​មួយគ្រឿង​ពី​១០​ម៉ឺន​រៀល​ទៅ​១៣​ម៉ឺន​រៀល​ឬ​១៥​ម៉ឺន​រៀល​តាម​ការផ្ទុក​ឈើ​តិច​ឬ​ច្រើន​។ ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍ ដឹក​គ្រឿងសំណង់​ផ្សេងៗ​ត្រូវ​បង់លុយ​ពី​៦​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង ហើយ​រថយន្ត​ដឹកអុស​ត្រូវ​បង់លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ដល់​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង ពី​៦​ម៉ឺន​រៀល​ដល់​១០​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ បាន​បញ្ជាក់ថា ពួកគេ​គ្រាន់តែ​បើករថយន្ត​កាត់​លើ​ជញ្ជីង​ដើម្បី​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក ហេង ផល្លា និង​បក្ខពួក​រួចទៅហើយ​។បឋម

129-1 132

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!