0

លោក​ ឱម ​យ៉ិនទៀងប្រ​ធានអង្គភាព​ប្រឆាំងអំពើពុ​ករលួយមិនគួរ​មើលរំលង​លោក វ៉ា​ សុធា​និងបក្ខពួ​កឃុប​ឃិត​គ្នាប្រព្រឹ​ត្តអំពើពុក​រលួយ​កាន់​តែ​ខ្លាំងជា​ងមុ​ន

ប្រភពពី​មន្ត្រីរាជការ​នៅ ក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា  ច្រើន​ឆ្នាំ​មកនេះ​ លោក វ៉ា សុ ធា កំពុង​ប្រើប្រាស់ ​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ ដោយសារ​អាង​ មាន​ខ្នង បង្អែក ​រឹងមាំ​នៅក្នុង​ស្ថាប័ន​សភាជាតិ ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ លោក វ៉ា សុធា និង​មន្ត្រីក្រោ មឱវាទ​ដូចជា  ប្រធាន​និ ង​អនុប្រធាន​ការិយាល័យ​គ​ណ​នេ​យ្យ​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ក្នុងការ​កាត់​ភាគរយ​ពី​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​និង​អង្គភាព​នានា​ចំណុះ​សាលា​រាជធានី​ភ្នំពេញ​។ ជាងនេះទៅទៀត​រាល់​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ សុទ្ធតែ​មានការ​បំប៉ោង​តួលេខ ហើយ​លោក វ៉ា សុធា និង​បក្ខពួក​អាច​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក វ៉ា សុធា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​តទៅទៀត​ឡើយ​

​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ជាបន្ទាន់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក វ៉ា សុធា ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​ទាំងអស់​ទាក់ទង​ទៅនឹង​គម្រោង​ចំណាយ​នានា​សម្រាប់​មន្ទីរ​អង្គភាព​ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​។ ជាងនេះទៅទៀត​លោក វ៉ា សុធា ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ម៉ៅការ​គម្រោង​ផ្សេងៗ ក៏ដូចជា​ការប្រមូល​ភាស៊ី​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ជាច្រើន​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ា សុធា បាន​ឲ្យ​ដឹងថា រាល់​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​អង្គភាព​ចំណុះ​សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទោះបី​មាន​ទំហំ​ទឹកប្រាក់​តិច​ឬ​ច្រើន​ក៏ដោយ គឺ​ត្រូវ​កាត់​ភាគរយ​ឲ្យ​លោក វ៉ា សុធា ព្រមទាំង​បក្ខពួក​ទើប​អាច​បើក​សាច់ប្រាក់​យកទៅ​ចំណាយបាន​ទាន់ពេលវេលា​។ ប្រសិនបើ​មន្ត្រី​គណនេយ្យ​ក្នុង​អង្គភាព​និង​មន្ទីរ​ណា​មិន​ព្រម​កាត់​ភាគរយ​តាម​ការកំណត់​របស់លោក វ៉ា សុធា និង​បក្ខពួក​ទេនោះ​គឺ​មិន​ងាយ​បើក​បាន​សាច់ប្រាក់​យកទៅ​អនុវត្តន៍​គម្រោង​នានា​នោះទេ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យឡើងវិញ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក វ៉ា សុធា ព្រមទាំង​បក្ខពួក​។ ប្រសិនបើ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​លោក វ៉ា សុធា ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ក​កាន់តែខ្លាំង​ក្លា​ជាង​មុន​ជាមិនខាន​។បឋម

7CEAB206-DB27-4F2A-B8CA-3C5636295860

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!