0

ឯកឧត្តម​ វេង សាខុន​បញ្ជាឲ្យបង្ក្រាបប​ទល្មើសទូ​កអូសយ៉ាំងកាវ​ជាង២០​គ្រឿងបានប៉ុន្នានម៉ោង?

កំពង់ឆ្នាំង ៖  ​​បន្ទាប់ពី​មានការចុះផ្សាយ​​ពី​បទល្មើស ​ ទូក​អូស​យ៉ាំង​កាវ​ ​​​ចាប់ផ្ដើម​ ធ្វើសកម្មភាព​​ ក្នុង​ស្រុក​កំពង់លែង​  ​​និង​ឃុំ​ឆ្នុក ទ្រូ ​ត្រូវ​​បាន  ឯកឧត្តម ​​​រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម ​ ​​​ដាក់​បញ្ជា​ឲ្យ​​​​​មន្ដ្រី​ជំនាញ  ​ខេត្តកំពង់ឆ្នាំង​​ ចុះ​បង្ក្រាប  ​​បទល្មើស​នេះ ទាំង​យប់​អា ធ្រាត្រ​។

ប្រជាពលរដ្ន នៅព្រឹកថ្ងៃទី ១០ ខែវិច្ចិការ ឆ្នាំ២០១៨នេះ​  បានថ្លែងថា ពួកគាត់រងចាំមើ់លបទ បញ្ចារបស់រដ្នមន្រ្ដីឯកឧត្តម វេង សា ខុន មានប្រសិទ្ធិភាព​យូរប៉ុណ្ណា ក្នុង ការផ្អាក់ការនេសាទដោយប្រើឧបករណ៍ ល្មើសច្បាប់ទាំងនេះ?ឬបានត្រឹម តែមួយ ចំអិ នកំពិស ?។

គួររំលឹកថា  ​កាលពី​យប់ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ  ២០១៨មានសេចក្ដីរាយការណ៍  បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង  ​ ​បាន​ចុះ​ប ង្ក្រាប​ បទល្មើស​ ទូក​អូស​យ៉ាំង​កាវ​  ប្រើ​ខ្សែភ្លើង​ឆក់​ត្រី​ជាង​២០​​គ្រឿង​  ​ ​ដែល​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព ​ ​​ក្នុង​ស្រុក​កំពង់លែង​ ​​និង​ ឃុំ​ឆ្នុកទ្រូ ​​​ទាំង​ប្រផឹតប្រផើយ​។

ទោះបី​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ ឲ្យ​ក្រុម​ឈ្មួញ​ប្រព្រឹត្តិ​បទ​ល្មើស​ទាំងនោះ​ ផ្អាក​សកម្មភាព​ តាម​ការ​បញ្ជា​របស់ ​រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្មក៏ពិតមែន ? ​មតិមហាជន ​ចាំ​មើលថា ​តើ​ផ្អាក​បាន​ប៉ុន្មានថ្ងៃ​ ​បើ​អាជ្ញាធរ​ ខេត្តកំពង់ឆ្នាំង​ ​តាំង​ពី​ថ្នាក់​ក្រោម​រហូត​ដល់​ថ្នាក់លើ ​ ​ទទួល​យក​លុយ​ថ្លៃ​ទឹកតែ​ ពី​ក្រុម​ឈ្មួញ​ ​រួចហើយ​ ​​​។

សូមបញ្ជាក់ថា ​​​នៅ​ល្ងាច​ថ្ងៃទី​០៨​ ខែ វិច្ឆិកា​ ​ឆ្នាំ ​២០១៨នេះ ​សកម្មភាព​បទល្មើស​​​ទូក​រុញ​ជន​ ​​និង​ទូក​អូស​យ៉ាំង​កាវ​ ប្រើ​ខ្សែភ្លើង​ឆក់​ត្រី​សរុប​ជាង​២០​គ្រឿង​ ​​​ចាប់​ផ្តើម​ចេញ​ដំណើរ ​ធ្វើ​សកម្មភាព​ ដោយ​មាន​​​ត្រូវរ៉ូវ​គ្នា​​ ពី​​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ​​​តាំង​ពី​ថ្នាក់​លើ ​​រហូត​ដល់​ថ្នាក់ក្រោម ​។

សេចក្ដីរាយការណ៍​ ដដែល​បាន​បញ្ជាក់​ទៀតថា ​​បទ​ល្មើសនេះ​ ​មាន​ច្រើន​ទូក​ណាស់​ ​។ ចំណែក​អ្នក​រត់ការ​យើង​មិន​ទាន់​ដឹង​ថា​ ​ជា​នរណាទេ ? ​ដោយ​គ្រាន់​តែ​ដឹង​ថា​ មន្ត្រី​កង​រាជ​អាវុធហត្ថ​​គេ​ឲ្យ​​មនុស្ស​មា្នក់​​ ​ ​ដែល​គេ​ទុក​ចិត្ត​ចេញមុខ​​ ហើយ​គេ​នៅ​ពីក្រោយ​​ដៃ ម្ខាង​​​ ​​ចាប់ដៃ​​ ម្ខាង​​ការពារ​ក្នុង​នោះ​នគបាល​សេដ្ឋកិច្ច ​ក៏​ដូចគ្នា។​​ មាន​៤​កន្លែង​ស្រុក​ ​ស្នាក់​ការ​មន្ទី​រកសិកម្ម​ ,ខណ្ឌ​រដ្ឋបាលជ​ល​ផល​ផ្នែក​សង្កាត់​ តាម​ដង​ទន្លេ, នគរបាល​សេដ្ឋកិច្ច​ខេត្ត , ​និង​ជំនាញ​ផ្សេងៗ ​ជាច្រើន​ផងដែរ​។​​ ​​​ក្នុង​មួយ​ទូកៗ ​បទ​ល្មើស​ ឈ្មួញ​ ត្រូវ​បង់ ​ចាប់​​ពី​១០០​ដុល្លារ​ រហូត​៦០០​ដុល្លារ​ ​ក្នុង​មួយ​ជំនាញ​ តាម​អ្នក​​តូច​អ្នក​ធំ​ បើ​មិន​ដូច្នេះ​មិន​អាច​ដំណើរ​បាន​យ៉ាង​រលូន​ឡើយ​។ ​បទល្មើស​នេសាទ​ រុញជន ​ បំពាក់​ដោយ​កម្លាំងម៉ាស៊ីន ​និង​ការ​អូសយ៉ាំងកាវ ហើយ​យ៉ាំងកាវនេះ ​មាន​ខ្នាតធំ ​ដោយមាន ​បំពាក់​ឧបករណ៍ឆក់ផងដែរ​ ​បំផ្លាញ​ធនធាន​មច្ឆាជាតិ​គ្មាន​សេសសល់​ ។

ចំណែក​លោក ​ងិន ​ហ៊ុន ប្រធាន​ធាន​មន្ទីរ​កសិកម្មខេត្ត​កំពង់ឆ្នាំង ​​បាន​បដិសេធ​ថា គ្មាន​បទ​ល្មើស​នេះ ​​។ ​សូម​​បញ្ជាក់ថា ​​ លោក ងិន ហ៊ុន ​ប្រធាន​ធាន​មន្ទីរ​កសិកម្មខេត្ត​តែងតែ​​មិន​ទទួល​ស្គាល់​​ទឹកដី​ខ្លួន​គ្រប់​គ្រង​មាន​​បទល្មើស​​​ ​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​​ ។​ ​​ទោះបី​កន្លងមក​ ​បណ្ដាល​សារ​ព័ត៌មាន​ផ្សាយ​ជា​បន្ដ​បន្ទាប់​​ពី​បទ​ល្មើស​របាំង​កើតមាន​ ក្នុង​តំបន់​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង​ ក៏​លោក ងិន ហ៊ុន​​ ឆ្លើយ​ថា អោយផុតតែពីមាត់ថាមិន​មាន។​បឋម

nesat-kn2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!