0

ប៉េអឹម​ផ្ទៃប្រទេ​សឈ្មោះ​អាតនិង​ ទ្រី ​សុភ័ក្ត្រនាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើខេត្ត​ជាអ្នក​នៅពីក្រោ​យខ្នង​ការដឹក​ជញ្ជូន​ឈើខុសច្បាប់​​ឈ្មោះ​ចែមុំ​ចេញ​ទៅ​ស្រុកយួន​តាមច្រក​ព្រំដែ​នស្រុកស្នួលដោយសេរី

ប្រភពពីមន្រ្តីអង្កការក្រៅរដ្ធាភិបាលបានឲដឹងថា ប៉េអឹមផ្ទៃប្រទេសឈ្មោះអាត ដែលលោក សៅ សុខាដាក់ ឲ មក ប្រចាំ  ការនិងទប់ស្កាត់បទ  ល្មើសព្រៃឈើប្រចាំស្រុកស្នួល  ខេត្តក្រចេះបែរជានៅពីក្រោយ  ខ្នងបទល្មើស ព្រៃឈើ ទៅវិញហើយថែមទាំង បង្ខំឲមេឈ្មួញឈើធំៗដូចជាចែមុំជើង ខ្លាំងប្រចាំស្រុកស្នួលបង់លុយឲក្នុងមួយ ឡានសាំង យ៉ុង៥០ មឹនរៀលគិតក្នុង មួយជើងបើសិនឈ្មួញ ណាគេចវេសរឺលោតឆ័ត ជៀសមិនផុតពីការ បង្រ្កាបឡើយ ហើយ គុណជាច្រើនដង។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ  បាន​ឲ្យ​ដឹងថា  ឈើ​ដែល​ឈ្មួញ​ដឹក ជញ្ជូន ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រក របៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ  មាន​ប្រភព​នៅក្នុង​ ស្រុក​សំបូរ និង ​ស្រុក​ចិត្រ​បុរី​។ ក្រុម​ឈ្មួញ​ជាច្រើន​នាក់​ជាពិសេស​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ ទៅដល់​តំបន់​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ មន្រ្តីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល ខេត្តក្រចេះ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ដែល​កំពុង​ក្លាយទៅជា​បង្អែក​រឹងមាំ​សម្រាប់​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅនេះ​មាន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក៏ដូចជា​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​ទាំងនោះ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន គឺ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​គយ​ចល័ត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​អាវុធហត្ថ​ជាដើម​។ ចំណែក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​ម​ជ្ឈ​ដ្ឋ​ន​នានា​លើកឡើងថា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ជា​រៀងរាល់ថ្ងៃ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ពី​យប់​ថ្ងៃទី​០៤​ដល់​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា កន្លងទៅនេះ​មាន​ក្បួន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ទាក់ទង​បញ្ហា​ខាងលើនេះ​ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​គយ​ចល័ត មន្រ្តីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​អាវុធហត្ថ​ផងដែរ ទើប​គ្មាន​ការរំខាន​។ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ គឺជា​ភស្ដុតាង​បង្ហាញថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ដឹកជញ្ជូន​ឈើ​ពី​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​។មានត

43950920_261258164460351_6700515857866424320_n45509198_2176612472552572_4246798688019546112_n45581801_290792161564623_158310587565080576_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!