0

លោក ស៊ុន​ ចាន់ថុលរដ្ឋម​ន្ត្រីក្រសួងសាធារ​ណការនិងដឹកជ​ញ្ជូនគួរពិនិត្យ​ឡើងវិញនិង​ទប់​ស្កាត់លោក​ គឹម សុវណ្ណ​ប្រធានមន្ទីរ​សាធារណកា​រខេត្តប​ន្ទាយមានជ័យឃុបឃិតឲ្យមន្ត្រីក្រោមឱវាទ​ប្រព្រឹត្តអំ​ពើពុ​ករ​លួយ

ប្រភព​ពី​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ដឹកទំនិញ​ធំៗ​ទោះបី​ផ្ទុក​ លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់  គឺ​ត្រូវ​បង់ លុយ​ ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ភូមិ​កូនដំរី ក្នុង​រថយន្ត​មួយ គ្រឿង​ចាប់ពី​១០​ម៉ឺន​រៀល​ ទៅ​៣០ ​ម៉ឺន​រៀល​ឬ​៥០​ម៉ឺន​រៀល​តាម​ទំហំ​រថយន្ត​។  ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកទំនិញ​ ធំៗ​បើកបរ​ឆ្លង​កាត់មុ ខ​ស្ថានីយ៍​ជ ញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី រាប់រយ​គ្រឿង​ដូច្នេះ ​ក្រុមមន្ត្រី​ពុករលួយ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយ មានជ័យ  ប្រមូល​លុយ​បាន​មិនតិច​លាន​រៀល​នោះទេ​។ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ស្ទើរតែ​១០០​ភាគរយ​នៃ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​កូនដំរី មិនបាន​ចូល​ថ្លឹង​តាមច្បាប់​កំណត់​នោះឡើយ​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​មេមត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រិះគន់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី ថា​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ ​។ ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​កូនដំរី ដោយ​មិនអាច​ខក​ខាង​បានទេ​។ ម្ចាស់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​មួយចំនួន​បាន​អះអាងថា ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​គឺ​មិនបាច់​ចូល​ថ្លឹង​ឡើយ ព្រោះ​ក្រុមមន្ត្រី​ពុករលួយ​ទាំងនោះ​គិតតែ​ពី​រឿង​ប្រមូល​លុយតែម្តង ​។

ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​កូនដំរី គឺជា​មនុស្ស​ជំនិត​របស់លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ហេតុនេះហើយ​ទើប​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​កូនដំរី ព្រមទាំង​បក្ខពួក​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយតែម្តង ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយពេញបន្ទុក។មានត

45558003_239358586980209_2522563498441965568_n-Copy 45558003_239358586980209_2522563498441965568_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!