0

លោក​ ជាវ តាយ​អភិបាលខេត្ត​កំពតនិងលោ​ក ម៉ៅ ច័ន្ទម​ធុរិទ្ធស្នងការ​មិន​ហ៊ាន​បង្ក្រា​បល្បែង​ស៊ីសងក្នុងភូមិជីម៉ឺន​ល្បែងកើតពេ​ញប​ន្ទុក

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជី​ម៉ឺន  បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់ ​បង្ក​ប់​ដោយ​ល្បែង​ច្រើន ​ប្រភេទ​ដូចជា  បៀ​អា ប៉ោង និង​កន្ទុយលេខ ​ជាដើម ហើយ​មាន​ពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ចូលរួម​លេងល្បែង​ ស៊ីសង​កាន់តែច្រើន​ ឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេឃុំ​កំពង់​គ្រែង ក៏ដូចជា​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពង់​គ្រែង ព្រមទាំង​អភិបាលស្រុក​ទឹកឈូ និង​អធិការនគរបាល​ស្រុក​ទឹកឈូ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​ភូមិ​ជី​ម៉ឺន នោះទេ​។ សេចក្ដីរាយការណ៍​ពី​អ្នក​ធ្លាប់​ចូលរួម​លេងល្បែង​ស៊ីសង​ក្នុងភូមិ​ជី​ម៉ឺន បាន​ឲ្យ​ដឹងថា ឈ្មោះ នី គឺជា​អ្នកបើក​ល្បែងស៊ីសង​ដោយមាន​អ្នករត់​ការបង់​លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់​មាន់ប​ង្ក​ប់​ដោយ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រោយពេល​ល្បែងស៊ីសង​កើតឡើង​ក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើចោរកម្ម​និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ជាវ តា​យ អភិបាល​ខេត្តកំពត និង​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងភូមិ​ជី​ម៉ឺន ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

​ ​ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ជី​ម៉ឺន បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មោះ នី មិនអាច​បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ក្នុង​មូលដ្ឋាន​ពួកគាត់​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត និង​លោក ជាវ តា​យ អភិបាល​ខេត្តកំពត ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុងស្រុក​ទឹកឈូ ជាបន្ទាន់​ព្រោះ​អភិបាលស្រុក​ទឹកឈូ និង​អធិការនគរបាល​ស្រុក​ទឹកឈូ កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​អំពើចោរកម្ម​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ហើយ​អ្នកភូមិ​ខ្លះ​ចាញ់ល្បែង​អស់​លុយកាក់ មាសប្រាក់ ដីធ្លី ផ្ទះសម្បែង ដោយសារតែ​ល្បែងស៊ីសងនេះតែម្តង។មានត

128-1 29244213_431195107301455_3262750487128047616_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!