0

លោក​ វ៉ា ថន​ ឡើងកាន់តំ​ណែងជាអភិ​បាលខេត្តក្រ​ចេះនិងលោក​ ទ្រី សុភ័ក្ត្រនាយ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើគិតតែប្រមូល​លុយពី​ឈ្មួញឈើជាមន្ត្រីយោធា​ឈ្មោះ​ភារម្យ​និងឈ្មោះភា​រ៉ាត់?

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ  បាន​កត់សម្គាល់ថា ចាប់តាំងពី​លោក  វ៉ា ថន ឡើងកាន់តំណែង ​ជា​អភិបាលខេត្ត ​ក្រចេះ ជំនួស​លោក  សរ ចំ​រ៉ុង រួចមក​គឺ​បទល្មើស​ដឹក ជញ្ជូន​ឈើ​ឆ្លង កាត់​ខេត្តក្រចេះ  ពុំមាន​ការថយ ចុះ​ នោះឡើយ ​។  ជាក់ស្ដែង​ឈ្មួញ​ជា​ មន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ  ភា​រ៉ាត់ នៅតែ​បន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ចូលទៅ​ក្រុង​ក្រចេះ យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។ ជាពិសេស​លោក ទ្រី  សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​រិះគន់ថា គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​ទុក​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។ លើស​នេះ​ទៅទៀត​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ និង​ប្ដី​ឈ្មោះ ធី ក៏​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ផងដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ឈ្មួញ​ជាម​ន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​៨​គ្រឿង​និង​រ៉ឺម៉ក​៦​គ្រឿង​ចេញពី​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​អះអាងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថយ​ន្ត ក៏ដូចជា​រ៉ឺម៉ក​ដឹកឈើ​របស់​មន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ នោះទេ​ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ បានចាត់ទុក​ឈ្មួញ​ឈើ​ជាម​ន្ត្រី​យោធា​ឈ្មោះ ភារ​ម្យ និង​ឈ្មោះ ភា​រ៉ាត់ ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​មិន​បង្ក្រាប​ឈ្មួញ​២​នាក់​នេះ​។

​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ មួយចំនួន​បានលើកឡើង​ថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គ្មាន​ឆន្ទៈ​ក្នុងការ​បង្ក្រាប​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​នៅតែ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ហើយ​នាំ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល។បឋម

45153568_2641306909218362_8157773530977533952_n 45009504_1252425578243967_2854051312025206784_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!