0

លោក ខៀវ ​សាម៉េតមេ​គយច្រក​ភ្នំដិនបើក​ដៃឲ្យឈ្មួញនាំ​កាកសំណល់​ចូលពីប្រទេ​សវៀត​ណាម​ប្រមូលលុ​យត្រៀម​ចូល​និ​វត្ត​ន៍

ខេត្តតាកែវ៖ ច្រកអន្តរជាតិភ្នំដិន  ខេត្តតាកែវ មិនត្រឹមតែទំនិញ គេចពន្ធហូរចូលប៉ុណ្ណោះទេ  ក្នុងនោះ លោក  ខៀវ សាម៉េត ប្រធានការិយាល័យគយ  និងរដ្ឋាករច្រកភ្នំដិននេះតែម្តង  បានអនុញ្ញាតឲ្យឈ្មួញ​នាំចូលនូវ កាកសំណល់ ពីប្រទេសវៀត ណាម ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង  ។

កាកសំណល់  (សម្បកកំប៉ុង) ត្រូវបានគេដឹក ជញ្ជូនពីប្រទេសវៀតណាម  តាមច្រកភ្នំដិន ក្នុងនោះ  គឺមាន​នាយនគរ បាល មួយរូប ឈ្មោះ ជ្រឹង ឆាយ អនុប្រធាន ការិយាល័យនគរបាលអន្តោ ប្រវេសន៍ ច្រកភ្នំដិននេះ តែម្តង ជាអ្នក ចេញមុខ ស៊ីឈ្នួល ដឹកកាក សំណល់នេះ ដោយមានឈ្មោះ  ចែ ពៅ ជាអ្នកយកលុយ​ពីឈ្មួញវៀតណាម  ដើម្បីមករត់ការជា មួយសមត្ថកិច្ច នៅច្រក ភ្នំដិន និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ។

លោកជ្រឹង ឆាយ មានរថយន្តសម្រាប់ ស៊ីឈ្នួលដឹក​ជញ្ជូនកាកសំណល់នេះ  ដោយឡែកចែ ពៅ គឺជាអ្នកយក លុយ ពីវៀត ណាម មករត់ការ ដោយក្នុងមួយតោន  ចែពៅ យកតម្លៃ៨០ដុល្លារ ដូច្នេះ  ក្នុងមួយថ្ងៃ លោក ខៀវ  សាម៉េត មេច្រក ភ្នំដិន បានអនុញ្ញាត ឲ្យកាកសំណល់នេះហូរចូល  ចាប់ពី៦០តោនទៅ១២០តោន  ស្មើនឹង​ ២រថយន្តយីឌុបទៅ ៤រថយន្តយីឌុប ។

ទំនិញប្រភេទនេះ  ត្រូវបានហាមឃាត់  ដែលជាទូទៅ សមត្ថកិច្ចគយ  ត្រូវតែបង្ក្រាប និងតម្រូវ​ឲ្យនាំកាក សំណល់ទាំង នេះ ទៅកាន់ ប្រទេសដើមវិញ ប៉ុន្តែ ដោយ សារអំពើពុករលួយ ការឃុបឃិតគ្នាជាលក្ខណៈ ប្រព័ន្ធ ទើបធ្វើឲ្យ​លោក  ខៀវ សាម៉េត បើកដៃ ឲ្យឈ្មួញនាំកាក សំណល់ចូលយ៉ាង ពេញទំហឹង ។

សមត្ថកិច្ចតូចតាចបាន លើកឡើងថា លោក ខៀវ សាម៉េត  មេគយច្រកអន្តរជាតិភ្នំដិន  បានទទួលកម្រៃ សេវាក្រោមតុ ពីទំនិញ នាំចូលគេចពន្ធ  បង់ពន្ធមិនគ្រប់ ក្លែងភេទទំនិញ  ពីបង់ពន្ធនាំចូលខ្ពស់ មកបង់ ពន្ធនាំចូលទាប ទទួល បានចំណូល ជាប្រភពសេដ្ឋកិច្ចបុគ្គល  និងបក្ខពួក ក្នុងមួយៗរាប់ម៉ឺនដុល្លាររួច ទៅហើយ ក៏នៅតែឆ្លៀតឱកាស  ឲ្យនាំចូលកាក សំណល់ ដែលច្បាប់ហាមឃាត់នោះទៀតផង ។

មន្ត្រីគយបានរំលឹកថា បញ្ហាកាក សំណល់នេះ មិនត្រឹមតែលោកបណ្ឌិតគុណ  ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក ជាអគ្គនាយ កគយ និងរដ្ឋាករកម្ពុជា រឹតបន្តឹង ប៉ុណ្ណោះទេ ក្នុងនោះ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានចេញចំណារ​មួយផងដែរ ចុះថ្ងៃទី១៧  ខែមីនា ឆ្នាំ២០១៥ លើលិខិត លេខ១៤០៨ សសវ ចុះថ្ងៃទី១១  ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនអនុញ្ញាតឲ្យមានការនាំចូលកាកសំណល់ ។ ប៉ុន្តែលោកខៀវ សាម៉េត ដែលនឹងត្រៀមចូលនិវត្តន៍​នេះ  ហាក់ដូចជាប្រឹងប្រមូល  នូវប្រភពសេដ្ឋកិច្ចនៃអំពើ ល្មើសច្បាប់ សម្រាប់ទឹកចុង ក្រោយនៃខ្លួនចូលនិវត្តន៍ ក្នុងនោះគឺអនុញ្ញាតឲ្យលោក ជ្រឹង​ ឆាយ នាយរងការិយាល័យ នគរបាល អន្តោ ប្រវេសន៍  ច្រកអន្តរជាតិភ្នំដិននេះ ដឹកជញ្ជូនទំនិញគេចពន្ធ និង​អនុញ្ញាតឲ្យនាំចូលកាកសំណល់ យ៉ាងអនាធិបតេយ្យ។បឋម

b-2-768x1024 a-10-768x1024 w

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!