0

លោក ឱម​ យ៉ិនទៀង​ ប្រធានអង្គភាពប្រ​ឆាំងអំពើពុ​ករលួយគួរ​បើកការស៊ើប​អង្កេតរឿ​ងអា​ស្រូវពុករលួយ​​ច្រើនរូបភាព​របស់លោក​ សាំ ពិសិដ្ឋ​និងបក្ខពួ​ក​ឲ្យបាន​ស៊ីជ​ម្រៅ

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ ដឹងថា បច្ចុប្បន្ន​លោក  សាំ ពិសិដ្ឋ ប្រើ​គ្រប់​វិធី​ ដើម្បី​ប្រមូល ​លុយ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់  ហើយ​រាល់​គម្រោង​ស្ថាបនា​ផ្លូវ  ជួសជុល​ផ្លូវ ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ  ធ្វើ​លូ និង​គម្រោ ង​ជាច្រើន​ទៀត​គឺជា​ប្រភព​ចំណូល​ របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​។  រឿងអាស្រូវ​ពុករលួយ ​ច្រើនបែប​ច្រើនយ៉ាង​ ត្រូវបាន​លាត ត្រដាង ​ជា​បន្តបន្ទាប់ ហើយ​ការដែល​លោក សាំ ពិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ តាមរយៈ​នៃ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ប្រហែលជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទទួលបាន​ផលប្រយោជន៍​មួយផ្នែកធំ​ផងដែរ ទើប​លោក ស៊ុន ចាន់ថុល បណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

 ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​បក្ខពួក​ហើយ​ជំរុញ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ជាបន្ទាន់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ ព្រមទាំង​មន្ត្រី​ជិតស្និទ្ធ​មួយចំនួន​បន្ត​ប្រើ​តួនាទី ប្រើ​អំណាច ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ចាត់ការ​ឲ្យ​សម​នឹង​ទង្វើ​ដែល​ពួកគេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រាល់​គម្រោង​និង​រាល់​ការសម្រេចចិត្ត​ទាំងឡាយ គឺ​ស្ថិតនៅលើ​បបូរមាត់​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាំ ពិសិដ្ឋ និង​ប្រធានការិយាល័យ​ផែនការ​គណនេយ្យ គឺ​លោក ម៉ុម សុ​ខាន ព្រមទាំង​បក្ខពួក​ឈ្មោះ ហេង ងួន និង​បរិវារ​មួយចំនួនទៀត​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​លើ​គម្រោង​ជាច្រើន​ក្នុង​មួយឆ្នាំៗ​រាប់លាន​ដុល្លារ?​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​ទុក​ឲ្យ​លោក សាំ ពិសិដ្ឋ ព្រមទាំង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះតទៅទៀតទេ។បឋម

44625141_918230948372548_6089583801124519936_n01_06_2011_LIM_DSC00229-13

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!