0

លោក ស៊ុន ​ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការគួរពិនិត្យ​ឡើងវិញអំ​ពើពុករ​លួយរប​ស់លោក ម៉ឹង​ យូឡេង ប្រធា​នមន្ទីរសា​ធារណ​ការខេត្តកណ្ដាល​និងលោក​ ជួរ ​ឈុនឡេង​ល្បីខាង​ប្រព្រឹត្តអំ​ពើពុ​ករលួយជាយូរមកហើយ

សេចក្ដីរាយការណ៍​ពី​ឈ្មួញ​និង​ ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ​ផ្លូវជាតិ​លេខ​៤ ចូលមក​រាជធានី ​ភ្នំពេញ បាន​លើក ឡើងថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​ រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​៤  ស្រុក​អង្គស្នួល ខេត្តកណ្ដាល  បាន​គាប ​យកលុយ​ពី​ពួកគេ​តាម​អំពើ​ចិត្ត​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហើយ​ពួកគេ​បើក​ឲ្យ​រថយន្ត​ធំៗ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ការដែល​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៤ ក្នុងស្រុក​អង្គស្នួល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ពិនិត្យឡើងវិញ​ចំពោះ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​ខ្សាច់ ដឹកជញ្ជូន​ថ្ម ដឹកជញ្ជូន​ដី ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ក៏បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល ទប់ស្កាត់​អំពើពុករលួយ​របស់​ម​ន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​៣​ទីតាំង​នោះ​ជាបន្ទាន់​។ ដោយហេតុថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​៣​ទីតាំង​នោះ​មិនបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​តួនាទី​របស់​ពួកគេ​ឡើយ ហើយ​ពួកគេ​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​

 ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​មន្ត្រី​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ គឺ​ដោយសារ​អាង​មាន​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល និង​លោក ជួរ ឈុន​ឡេង អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល ជា​បង្អែក​ដ៏​រឹងមាំ​។

បើតាម​ការអះអាង​រប​ស់​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល ឃុំ​ដើម​ប្ញ​ស ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ឲ្យ​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​ផងដែរ​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ ក្នុងស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​កំពង់ទួល ដោយ​មិនអាច​តវ៉ា​បានឡើយ​។ ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ថ្ម ដឹកជញ្ជូន​ខ្សាច់ និង​ដឹកជញ្ជូន​ដី​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ភូមិ​កំពង់ទួល បាន​ត្អួ​ញ​ត្អែ​រថា​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​គាប​យកលុយ​ពី​ពួកគេ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​ឡើយ​។(បឋម)

19964662_337230690031231_38031640_n WAT-060115 WAT-060117

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!