0

លោក សាំ ពិសិដ្ឋ​ប្រធានមន្ទីរសា​ធារណការនិង​ដឹកជញ្ជូនរាជ​ធានីភ្នំពេញមា​នជំនាញ​ខ្ព​ស់បំផុត​ខាងប្រព្រឹត្តអំ​ពើពុក​រ​លួយមិន​ញញើត​អង្អ​ភាពប្រឆាំង​អំពើពុករ​លួ​យ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំ ពិសិដ្ឋ  ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ  បាន​បង្ហើប​ឲ្យ​ដឹងថា  គម្រោង​ដែល​ ក្រសួង​សាធារណការ  និង​សាលា​រាជធានី​ភ្នំពេញ  ប្រគល់​ឲ្យ​មន្ទីរ​សាធារណកា រ​រាជធានី​ភ្នំពេញ  អនុវត្តន៍​គឺ​សុទ្ធ តែ​មានតម្លៃ​ខ្ពស់​លើស​ក្រុមហ៊ុន​ ឯកជន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ម៉ៅ ការ​ស្ថាបនា​ផ្លូវ​ឬ​ជួស ជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ កន្លងមក​ប្រើប្រាស់​សម្ភា​រៈ​ផ្ទាល់ខ្លួន​និង​ចំណាយលុយ​បុគ្គលិក កម្មករ​ទាំងស្រុង ហើយ​បង់ពន្ធ​១០​ភាគរយ ប៉ុន្តែ​គេ​បែរជា​ចំណាយ​ទាប​ជាង​ការអនុវត្តន៍​គម្រោងរ​បស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​។ ចំណែក​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ដែល​ប្រើប្រាស់​សម្ភារៈ​របស់​រដ្ឋ បុគ្គលិក កម្មករ​រដ្ឋ និង​មិន​បង់ពន្ធ​មួយ​សេន​ណា​នោះ បែរជា​ទទួល​គម្រោង​ក្នុងតម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន​ឯកជន​ម៉ៅការ​ទៅទៀត​។

មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា រាល់​គម្រោង​ដែល​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ អនុវត្តន៍​ក្នុងការ​ស្ថាបនា​ផ្លូវ ជួសជុល​ផ្លូវ ឬ​ដំឡើង​បង្គោល​ភ្លើង​តាមផ្លូវ​សាធារណៈ​នាពេល​កន្លងមក សុទ្ធតែ​មានតម្លៃ​ខ្ពស់ជាង​តម្លៃ​ដែល​ក្រុមហ៊ុន​ចិន​ឯកជន​ម៉ៅការ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក សាំ ពិសិដ្ឋ និង​បក្ខពួក​នៅក្នុង​ការិយាល័យ​ផែន​ការណ៍​គណនេយ្យ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​បំប៉ោង​ថវិកា​ចំណាយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ជាបន្ទាន់​ព្រោះ​អី​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាំ ពិសិដ្ឋ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

 ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សាំ ពិសិដ្ឋ បាន​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ រួចមក​គឺ​លោក សាំ ពិសិដ្ឋ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ក្នុងការ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ កន្លងមក​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាំ ពិសិដ្ឋ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់ហើយ​បណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំ ពិសិដ្ឋ ដើម្បី​កុំ​ឲ្យ​លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ។

តាម​ការអះអាង​របស់​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​មន្ទីរ​សាធារណការ​ទទួលបាន​គម្រោង​ស្ថាបនា​ផ្លូវ​និង​ជួសជុល​ផ្លូវ ថែទាំ​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការចំណាយ​ថវិកា​សម្រាប់​គម្រោង​ទាំងនោះ​ត្រូវគេ​ដឹងថា ពោរពេញ​ទៅដោយ​អំពើពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ធ្វើ​ផ្លូវ​បេតុង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គឺ​ពោរពេញ​ទៅដោយ​អំពើពុករលួយ ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បែរជា​សម្ងំស្ងៀម​ទៅវិញ​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា លោក ស៊ុន ចាន់ថុល ជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍។(មានត)

44625141_918230948372548_6089583801124519936_n 44593778_2026398340756629_4637214200228216832_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!