0

លោក​ វេង សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្មនិ​ងលោក កែវ ​អូម៉ាលីស្សមិនគួ​របណ្ដែតប​ណ្ដោ​​យឲឈ្មួញ​ឈ្មោះ វិញ រ៉យនិងប្រពន្ធឈ្មោះ​ ជិន គឹមអន​បំផ្លាញ​ព្រៃឈើព្រៃឡង់​និងតំបន់​ព្រៃព្រះ​រកាជិតរលាយ​ហើយ

ប្រភព​ដែល​ស្និទ្ធ​ ជាមួយ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ  និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន  បាន​ឲ្យ​ដឹងថាមន្ត្រីជាន់ខ្ពស់​ ខាង​កង រាជ អាវុធហត្ថ មន្ត្រីជាន់ខ្ពស់​ខាង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច  មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋ បាល​ព្រៃឈើ​ធំៗ​នៅក្នុ ង​ខេត្តកំពង់ធំ គឺជា​អ្នក​ឃុបឃិត ​ឲ្យ​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​ ខាងលើនេះ ដឹកជញ្ជូន​ឈើ ​យ៉ាង​គគ្រឹកគ គ្រេង​។ ក្នុងនោះ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ និង​បក្ខពួក​មួយចំនួន​ត្រូវបាន​គេ​ដឹងថា​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​សម្រាប់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដែល​នៅតែ​បន្តសកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អាច​និយាយបានថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​ទៀត​បានចាត់ទុក​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នោះ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​។

តាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ នោះ​គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នៅតែ​បន្តធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​ច្រើន​ស្ថាប័ន​ក្នុង​ខេត្តកំពង់ធំ ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ជាប្រចាំ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន អាច​បន្ត​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ ចូលមក​ខេត្តកំពង់ធំ ហើយ​លក់​ចែកចាយ​តាម​ដេប៉ូ​ជាច្រើន​កន្លែង​ក្នុង​ខេត្តកំពង់ធំ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ទេ​។

កាលពី​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ លោក ទូច សុខា អភិបាលស្រុក​សន្ទុក សហការ​ជាមួយ​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង ចុះ​ចាប់​រថយន្ត​ហ៊ី​យ៉ាន់​ដាវ មួយគ្រឿង​ដែល​ដឹកឈើ​ប្រភេទ​លេខ​២ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ក្រោយពេល​បង្ក្រាប​គឺ​រថយន្ត​និង​ឈើ​ជា​វត្ថុតាង​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ក៏ប៉ុន្តែ​ឈ្មួញ​ម្ចាស់​ឈើ​មិន​ត្រូវបាន​សមត្ថកិច្ច​ប​ង្ហា​ញ​អត្តសញ្ញាណ​នៅឡើយ​ទេ ហាក់ដូច​ជាមាន​ចេតនា​បិទបាំង​ករណីនេះ​។ ទោះជា​យ៉ាងណា​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ដឹកឈើ​ដែល​ត្រូវ​បង្ក្រាប​នៅក្នុង​ឃុំ​កកោះ ស្រុក​សន្ទុក នោះ​គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជា​យូរ​មកហើយ​។

​បើតាម​ការអះអាង​រប​ស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ទោះបី​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាងណាក៏ដោយ ក៏​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាងដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​តំបន់​ព្រៃ​ព្រះ​រកា ខ្លាំងក្លា​ជាងគេ​ព្រោះ​អាង​មាន​មន្ត្រីជាន់ខ្ពស់​ច្រើន​ស្ថាប័ន​ទៀត​ក្នុង​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ ជា​បង្អែក​យ៉ាងរឹងមាំ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​មន្ទីរ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​តំបន់​ព្រៃ​ព្រះ​រកា​នៃ​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ។មនត

44414591_1716817521779095_8724483998849433600_n 44310960_310762109738114_3752125387321114624_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!