0

លោក ឱម​ យ៉ិនទៀង​ប្រធានអង្គភាពប្រ​ឆាំងអំពើពុករលួ​យគួរបើកការស៊ើ​បអង្កេត​ឲ្យបា​នស៊ីជម្រៅ​ទៅលើរឿងអា​ស្រូវពុ​ករលួយរបស់លោក វ៉ា​ សុធាប្រ​ធានមន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរា​ជធា​នីភ្នំពេ​ញ

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ  បាន​លើកឡើងថា  អំពើពុករលួយ​របស់​លោក  វ៉ា សុធា  និង​បក្ខពួក​នៅពេលនេះ ​គឺ​ការទារ​ភាគរយ​ពី​គម្រោង ​ចំណាយ​សម្រាប់​មន្ទីរ​នានា​ចំណុះ​ សាលា​រាជធានី​ភ្នំពេ ញ ក៏ដូចជា ​គម្រោង​ចំណាយ​សម្រាប់​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា​រដ្ឋបាល​ខណ្ឌ និង​ក្រុមហ៊ុន​ជាដើម​។ តាមរយៈ​ការ​កាត់​ភាគរយ​ពី​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ​នានា​ចំណុះ​សាលា​រាជធានី​ភ្នំពេញ គឺ​លោក វ៉ា សុធា អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបានយ៉ាងស្រួល ហើយ​កាន់តែ​បង្ហាញ​អំពី​អំណាច​ធំធេង​របស់ខ្លួន​។ ដូច្នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក វ៉ា សុធា ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ផងដែរ​ព្រោះ​ជាង​២០​ឆ្នាំ​កន្លងទៅនេះ​លោក វ៉ា សុធា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ។

​មន្ត្រី​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ជាបន្ទាន់​។ ដោយហេតុថា​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក វ៉ា សុធា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​ហិរញ្ញវត្ថុ ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​បានធ្វើ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​នានា​ក្នុង​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការលំបាក​ផងដែរ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក វ៉ា សុធា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ បើទោះបី​លោក វ៉ា សុធា មាន​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ​។

បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ា សុធា បាន​បញ្ជាក់ថា កាលពី​ជំនាន់​លោក កែប ជុតិមា នៅ​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក វ៉ា សុធា បាន​យក​លោក កែប ជុតិមា ធ្វើជា​បង្អែក​រឹងមាំ​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ឡើយ​។ លុះដល់​ពេល​លោក ប៉ា សុជាតិ​វង្ស បាន​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក វ៉ា សុធា ក៏​យក​លោក ប៉ា សុជាតិ​វង្ស ធ្វើជា​បង្អែក​រឹងមាំ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​ដដែល​។ ឥឡូវនេះ​ក្នុង​រជ្ជកាល​លោក ឃួ​ង ស្រេង កាន់តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក វ៉ា សុធា នៅតែ​ប្រើប្រាស់​អំណាច​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អាង​ខ្លួន​មាន​តួនាទី​ជាទី​ប្រឹក្សា​មេដឹកនាំ​កំពូល​ម្នាក់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​លោក វ៉ា សុធា មានអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ជិះសេះលែងដៃមិនញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយ ។(បឋម)

IMG-20180929-WA0043 (1) fn-2017-06-17-17-29-03-0

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!