0

លោក​ ម៉ក់ ពេជ្ជរិទ្ធ​អគ្គនាយក​នៃអគ្គនាយក​ដ្ឋានកាំកុងត្រូល​ក្រសួងពាណិជ្ជ​កម្មមិនគួរ​បណ្ដែតប​ណ្តោយ​ឲ្យសា​ន វិជ្ជាសារ៉ាវុធ​ប្រព្រឹត្ត​អំពើ​ពុករលួយនិ​បក្សពួកនិយ​មតាម​អំពើ​ចិត្ត

ប្រភពពី​មន្ត្រី​អង្គភាព​សាខា​កាំកុងត្រូល ​ខេត្តបន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹ ង​លោក សាន វិជ្ជា​សា​រ៉ាវុធ  បាន​ឲ្យ​ដឹងថា បច្ចុ ប្បន្ន​លោក សាន វិជ្ជា​សា​រ៉ាវុធ  និង​បក្ខពួក​គាបសង្កត់​យ៉ាងខ្លាំង​ ទៅលើ​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​ ដែល​នាំចូល​ចំណី អាហារ​ឬ​គ្រឿង​ ឧបភោគបរិភោគ​បន្តិចបន្តួច ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  ដើម្បី​បាន​ប្រាក់ចំណូល​ទិ ញ​អង្ករ​ច្រក​ឆ្នាំង​។ ផ្ទុយទៅវិញ​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រោម​ការគ្រប់គ្រង​រប​ស់លោក សាន វិជ្ជា​សា​រ៉ាវុធ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​បន្លែ​ត្រី​សាច់ គ្រឿងក្នុង​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ និង​ប្រហិត​ខូចគុណភាព​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន​។ ដូច្នេះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានទេ ហើយ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ មានការ​រិះគន់​ចំៗ​ថា លោក សាន វិជ្ជា​សា​រ៉ាវុធ កំពុង​ប្រើល្បិច​ដើរ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​លើ​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​បក្ខពួក​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ចំណីអាហារ​មាន​លាយ​សារ​ធាតុគីមី ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ យ៉ាងគំហុក​

 ថ្មីៗ​នេះ​មន្ត្រី​កាំកុងត្រូល​នៅ​អង្គភាព​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​បក្ខពួកនិយម​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​។ ដោយហេតុថា ទោះបី​ទទួលរង​ការព្រមាន​ពី​សំណាក់​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល កាលពីពេល​ថ្មីៗ​នេះ​ក៏ដោយ ក៏​លោក សាន វិជ្ជា​សា​រ៉ាវុធ នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចាត់វិធានការ​ទៅលើ​លោក សាន វិជ្ជា​សា​រ៉ាវុធ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។​

​ប្រភពពី​មន្ត្រី​នៅក្នុង​អង្គភាព​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​លោក សាន វិជ្ជា​សា​រ៉ាវុធ ចូលមក​កាន់តំណែង​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ គឺ​លោក សាន វិជ្ជា​សា​រ៉ាវុធ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ ជាបន្ទាន់​។ បើ​មិន​ដូច្នេះ​ទេ​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត ហើយ​ពេលខ្លះ​លោក សាន វិជ្ជា​សា​រ៉ាវុធ ហ៊ាន​យកឈ្មោះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ មក​បិទបាំង​ទង្វើ​របស់ខ្លួន​។​

​មន្ត្រី​សាខា​កាំកុងត្រូល​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សាន វិជ្ជា​សា​រ៉ាវុធ បើកដៃ​ឲ្យ​ក្រុមមន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តជា​ពិសេស​ទាក់ទង​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ចំណីអាហារ​ខូចគុណភាព​មាន​លាយ​សារធាតុ​គីមី ឬ​គ្រឿង​ឧបភោគបរិភោគ​ដែល​ហួស​កាលកំណត់​ប្រើប្រាស់​ជាដើម​។ លើស​នេះ​ទៅទៀត​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ដកហូត​មន្ត្រី​ដែលមាន​ក្របខ័ណ្ឌ​ចេញពី​ការងារ​ហើយ​យក​សាច់ញាតិ​របស់ខ្លួន​២​នាក់​ទៅធ្វើជា​អ្នកត្រួតពិនិត្យ​ទំនិញ​តាម​រថយន្ត តាម​រទេះ នៅ​ច្រក​ប៉ោយប៉ែត​។ ទង្វើ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ព្រោះ​លោក សាន វិជ្ជា​សា​រ៉ាវុធ កំពុង​ពង្រឹង​បណ្ដាញ​ពុករលួយ​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។(មានត)​

42893251_2112713862071943_6758688677334876160_n 42943830_244543116195283_2943757162905600000_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!