0

មេឈ្មួញ​ សឹង សំអុល​មានឈ្មោះ​ក្នុងបញ្ជីខ្មៅលោ​កនាយករដ្ឋមន្ត្រី​ ហ៊ុន សែនអាច​ប្រើប្រាស់រថយន្ត​ធុនធំរាប់សិប​គ្រឿងដឹកជ​ញ្ជូនឈើខុសច្បាប់ចេញ​ទៅលក់ស្រុក​យួន​ខ្លាំងជាង​មុនបោះ​ឆ្នោត

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​​ នៅក្នុង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង ថា បើ ទោះ បី​ក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច ​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់  របស់​មេ​ឈ្មួញ សឹង សំអុល  គ្មាន​នៅសល់​ ឈើ​ស ម្រាប់ ​កាប់​ធ្វើ​អាជីវកម្ម​យ៉ាងណាក៏ដោយ  ក៏​ជាក់ស្ដែង​ឈ្មួញ​ម្នាក់នេះ ​នៅតែមាន​ឈើ​សម្រាប់​ដឹក ចេញទៅ​ ស្រុក​យួន​ យ៉ាង​គគ្រឹកគគ្រេង​ដដែល​។  កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨  អ្នកសារព័ត៌មាន​ និង​មន្ត្រី​អង្គការ ក្រៅ រដ្ឋាភិបាល បានឃើញ​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អេង​ចំនួន​២០​គ្រឿង​របស់​មេ​ឈ្មួញ សឹង សំអុល បម្រុង​ដឹកឈើ​ចេញពី​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ផ្ទុយទៅវិញ​មេ​ឈ្មួញ សឹង សំអុល មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​រាប់សិប​នាក់​ដើម្បី​ការពារ​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់ខ្លួនព្រោះ​អាង​ខ្លួន​ជាម​ន្ត្រី​អាវុធហត្ថ​និង​ជា​ឧកញ៉ា​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។​

​តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ សឹង សំអុល ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺ​ដោយសារ​មាន​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ជា​បង្អែក​រឹងមាំ​។ លើស​នេះ​ទៅទៀត​មេ​ឈ្មួញ សឹង សំអុល មាន​ការជួយ​សម្របសម្រួល​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ព្រមទាំង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ផងដែរ​ទើប​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ បើទោះបី​មេ​ឈ្មួញ សឹង សំអុល មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ​ក៏​ឈ្មួញ​ម្នាក់នេះ​នៅតែ​អាច​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ហើយ​សូម្បីតែ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល នោះដែរ។

ក្រោយពេល​មេ​ឈ្មួញ សឹង សំអុល កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​គឺ​មានការ​សេចក្ដីអំពាវនាវ​ឲ្យ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ សឹង សំអុល ខ្លះ​ផង​។ ដោយហេតុថា ចាប់តាំងពី​ក្រោយពេល​បោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៦ រួចមក​គឺ​មេ​ឈ្មួញ សឹង សំអុល បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះ​លោក កែវ អូ​ម៉ាលី​ស្ស ដែល​ទើប​ឡើងកាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ក្រសួងកសិកម្ម កាលពីពេល​ថ្មីៗ​នេះ​គួរ​បញ្ចេញ​សមត្ថភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ជាបន្ទាន់​ហើយ​មិនគួរ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។​

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បាន​ប្រើប្រាស់​រថយន្ត​ប្រភេទ​វ៉េ​អង​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ទន្ទឹមនឹងនេះ​ពេល​អ្នកសារព័ត៌មាន​ទៅ​ថត​ផ្ដិត​យក​រូបភាព​រថយន្ដ​ដឹកឈើ​របស់​មេ​ឈ្មួញ សឹង សំអុល គឺ​បក្ខពួក​បរិវារ​របស់​មេ​ឈ្មួញ​ម្នាក់នេះ​ធ្វើការ​គំរាមកំហែង​យ៉ាង​កំរោល ព្រោះ​ពួកគេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ក្នុងនោះ​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។(មានត)

42442879_249120752613064_1929820447809994752_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!