0

លោក ​អូន ព័ន្ធមុ​នីរ័ត្នរដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិ​ច្ចនិងហិរញ្ញវត្ថុ​មិនគួរមើលរំ​លងរឿង​អាស្រូវ​ពុករលួយ​លោក ហ៊ា​ល​ ទូច ​ប្រធានសាខាគយខេត្តកំពង់ឆ្នាំង

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ហ៊ា​ល ទូច បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅ នេះ​លោក ហ៊ា​ល ទូច និង​បក្ខពួក ​កំពុង​ស ប្បាយ ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជ ញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន ​គ្រប់ និង​ទំនិញ​ ខុសច្បាប់​ដោយ សេរី ហើយ​មិន​ខ្វល់​ពី​ការរិះ គន់​អ្វី​ទាំងអស់​។ ឈ្មួញ​មួយចំនួន​ ដែល​បង្កប់​ទំនិញគេចពន្ធ​តាម​រ ថយន្តក្រុង​ដឹក ជញ្ជូន​អ្នក ដំណើរ​របស់​ក្រុមហ៊ុន​មួយចំនួន​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក ហ៊ា​ល ទូច ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​បើ​ឈ្មួញ​ណា​ហ៊ាន​គេចវេះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​ឡើយ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ហ៊ា​ល ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជា ដែល​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

​ក្រុម​ឈ្មួញដែល​រកស៊ី​ដឹកជញ្ជូន​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កូរ៉េ បាន​ឲ្យ​ដឹងថា សម្រាប់​ផ្លែឈើ​និង​ទំនិញ​ក្នុង​មួយ​រថយន្ត​ត្រូវ​លោក ហ៊ា​ល ទូច គាប​យកលុយ​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​សាំ​យ៉ុង រថយន្ត​កូរ៉េ ដឹកជញ្ជូន​ផ្លែឈើ​និង​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង រាប់រយ​គ្រឿង​ដូច្នេះ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​ឲ្យ​ដឹងថា សម្រាប់​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហ៊ា​ល ទូច ទើប​អាច​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង តទៅ​ទៀតឡើយ​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​យ៉ាង​គឃ្លើន​៕

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​អះអាងថា​បច្ចុប្បន្ន​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ា​ល ទូច និង​បក្ខពួក​មួយចំនួន​ដែល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រលូន​។ ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង រួចមក​គឺ​លោក ហ៊ា​ល ទូច មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នោះទេ គឺ​លោក ហ៊ា​ល ទូច គិតតែ​ពី​រឿង​ប្រមូល​លុយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

​មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្តកំពង់ឆ្នាំង លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ករ​ណី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ខេត្តកំពង់ឆ្នាំង គឺ​ត្រូវ​លោក ហ៊ា​ល ទូច ប្រើ​អំណាច​គាប​យកលុយ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​ក៏ត្រូវ​លោក ហ៊ា​ល ទូច មេ​គយ​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បក្ខពួក​រាប់​ក្បាល​រថយន្ត​គាប​យកលុយ​លើ​តុ​ក្រោម​តុ​តាម​អំពើ​ចិត្ត​ផងដែរ​។(មានត)

42306206_532788973812015_6573410990845591552_n 42319685_872762833113889_4183477791901089792_n 42261240_1407165876084345_8997807037437968384_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!