0

លោក​សាយ ​សំអាល់រដ្ឋមន្ត្រី​ក្រសួងបរិស្ថានគួ​រចាត់វិធានការ​ទប់ស្កាត់សក​ម្មភាពឧក​ញ៉ា ជ័យ និងមេឈ្មួញ ​សាន ចយ​ជាបន្ទាន់​សកម្មភាពកាប់​បំផ្លាញព្រៃ​ឈើ​ក្នុងស្រុក​សេសា​ន

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ស្រុក​សេសា​ន  ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក  វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  ក៏ដូចជា​លោក សាយ  សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន  ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឧកញ៉ា  ជ័យ និង​មេ​ឈ្មួញ សាន ច​យ  ជាបន្ទាន់​មុនពេល​ព្រៃឈើ​ ក្នុងស្រុក​សេ​សាន ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ទាំងស្រុង​នាពេល​ឆាប់ៗ​ខាងមុខ​។ បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ជ័យ បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ជ័យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ជាក់ស្ដែង​កន្លងមក​ឧក​ញ៉ា ជ័យ កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ គឺជា​អ្នក​ជួយ​សម្របសម្រួល​ឲ្យ​ឧកញ៉ា ជ័យ និង​មេ​ឈ្មួញ សាន ច​យ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បន្តសកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ចេញពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​គ្មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បើទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិ​ស​និ​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​ឧកញ៉ា ជ័យ បន្ត​បំពាន​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្បែរៗ​នោះ​យ៉ាង​មហន្តរាយ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ជ័យ បាន​ប្រើប្រាស់​សា​ឡង់​ធំៗ​អូស​ឈើ​បណ្ដែត​តាម​ទន្លេស្រែពក ចូលមក​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ហើយ​ដឹកចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​នៅក្នុង​ស្រុក​សេ​សាន កំពុង​ប្រឈម​នឹង​មហន្តរាយ​ព្រោះ​ឧកញ៉ា ជ័យ ដែលមាន​បក្ខពួក​ឈ្មោះ សាន ច​យ កំពុង​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តាម​អំពើ​ចិត្ត​។ ឈើ​ដែល​អារច្រៀក​រួច​ត្រូវបាន​ឧកញ៉ា ជ័យ និង​មេ​ឈ្មួញ សាន ច​យ ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​៨០​តោន​ទៅ​១០០​តោន​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គឃ្លើន​។(មានត)

42305782_273129369997234_6992873749129199616_n 42329002_237291546945261_6798445278333501440_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!