0

មេឈ្មួញ​ជើងខ្លាំង​ សឹង សំអុល​សម្រុកដឹកឈើ​ចេញពីខេត្តម​ណ្ឌលគិរីមេ​ឈ្មួញមាន​​ឈ្មោះ​ក្នុងប​ញ្ជីខ្មៅរបស់​លោកនាយ​ករដ្ឋមន្ត្រី​ ហ៊ុន សែ​ន?

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា  មេ​ឈ្មួញ សឹង សំអុល ប្រើប្រាស់​ រថយន្ត​យី​ឌុប​ធំៗ​រាប់សិប ​គ្រឿង​ដឹក​ចេញពី​ស្រុក​ កោះ​ញែក  ខេត្តមណ្ឌលគិរី នោះ​គឺ​នាំ​ចេ ញទៅ​ស្រុក​យួន​តាម​ច្រក ព្រំដែន​ក្នុងស្រុក​ស្នួល  ខេត្តក្រចេះ និង​ស្រុក​មេមត់  ខេត្ត​ត្បូងឃ្មុំ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ក៏មាន​ដឹកឈើ​តាម​រថយន្ត​យី​ដុប​ធំៗ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ម៉ឺន​ជ័យ និង​ច្រក​បន្ទាយ​ចក្រី ខេត្តព្រៃវែង ផងដែរ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ផ្ទុយទៅវិញ​មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង ជាដើម​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​ហើយ​ជួយ​សម្របសម្រួល​ឲ្យ​សកម្មភាព​ដឹកឈើ​របស់​ឈ្មួញ​ទាំងនេះ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​នោះ​កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​ហើយ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​

 សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​មេ​ឈ្មួញ សឹង សំអុល បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធុន​ធំ​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រុក​កោះ​ញែក យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​របស់ខ្លួន​គឺ​មេ​ឈ្មួញ ប៉ោ សំអឿន និង​មេ​ឈ្មួញ តុ​ប វី​ដា កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក​បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ម្នាក់នេះ​និង​បក្ខពួក​ហ៊ាន​បន្ត​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ក្នុងខណៈដែល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ត្រឹម​ចេញ​បទបញ្ជា​ឲ្យ​ល្អមើល​។ ការពិត​ក្រោយពេល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចេញ​បទបញ្ជា​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ គឺ​មេ​ឈ្មួញ សឹង សំអុល និង​បក្ខពួក​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​កាន់តែខ្លាំង​ក្លា​លើស​មុន​។(មានតភាគ)

41991284_718170698545838_5839764928113672192_n41992240_682583245473625_7221108985548505088_n41992114_472369836580480_3496900357370413056_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!