Comments Off

លោកនេត ​សាវឿន អគ្គ​ស្នងការនគរបា​លជាតិនិងថ្នា​ក់ដឹកនាំក្រសួ​ងមហាផ្ទៃ​គួរចាត់​វិធានការ​ទប់ស្កាត់អំ​ពើពុករ​លួយ​របស់លោក​ មីន រស្មី ស្នង​ការរ​ងនគរបា​លខេត្តកោះ​កុង

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ ​ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តកោះកុង  ចូលមក​រាជធានី​ភ្នំពេញ  បាន​ឲ្យ​ដឹងថា ទោះបី​ពួ កគាត់​ដឹកទំនិញ​ដែល​ បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែ ន​យ៉ាងណាក៏ដោយ ក៏ត្រូវ​លោក  មីន រស្មី និង​ប ក្ខពួក​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក មីន រស្មី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ស្នងការរង​នគរបាល​ខេត្តកោះកុង ម្នាក់នេះ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​គាបសង្កត់​លើ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​តាម​អំពើ​ចិត្ត ព្រោះ​អាង​ឥទ្ធិពល​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជា​ឪពុក​របស់ខ្លួន​ចាំ​ជួយ​ការពារ​។ មានការ​រិះគន់​ចំៗ​ថា សព្វថ្ងៃ​មាន​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក មីន រស្មី ព្រោះ​លោក មីន រស្មី មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ឡើយ គឺ​គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​គឃ្លើន​

​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មួយចំនួន​បាន​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាបន្ទាន់​។ ដោយហេតុថា​មួយ​រយៈពេល​កន្លងទៅនេះ​លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង អាង​មាន​ឪពុក​ឈ្មោះ យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជា​បង្អែក​រឹងមាំ​ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​អំពើពុករលួយ​របស់លោក មីន រស្មី ក្នុងការ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចេញពី​ខេត្តកោះកុង កំពុង​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ដែលជា​ការបង្ហាញ​នូវ​អំណាច​ធំធេង​របស់លោក មីន រស្មី ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​។

ថ្មីៗ​នេះ​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក មីន រស្មី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ហើយ​សូម្បីតែ​ករណី​លោក មីន រស្មី ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង​ជំរិត​យកលុយ​២០០០​ដុល្លារ​?ក៏ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​ផងដែរ​។ ករណី​លោក មីន រស្មី ចាប់​រថយន្ត​មួយគ្រឿង​ដឹកឈើ​ទៅ​សាងសង់​ផ្ទះ​ដោយមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ កំពុង​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​មហាជន ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទាំងមូល​ផងដែរ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សំ​ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំង​អស់ហើយ​បណ្ដែតបណ្ដោយ​ឲ្យ​លោក មីន រស្មី ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ដូច្នេះហើយ​ទើប​មន្ត្រីនគរបាល​ក្នុង​ខេត្តកោះកុង អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ ដូច​លោក មីន រស្មី ស្នងការរង​នគរបាល​ខេត្តកោះកុង ជាបន្ទាន់​។បឋម

40952037_2210585559154552_7310049739544723456_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!