0

លោក ឱម យ៉ិនទៀង​ប្រធានអង្គភា​ពប្រឆាំងអំពើ​ពុករលួយគួ​របើកការស៊ើ​បអង្កេត​ឲ្យស៊ីជម្រៅ​រឿងអា​ស្រូវពុករលួ​យរបស់លោ​ក ទី ប៊ុន​ឡង់​និ​ងបក្ខពួក​ជាបន្ទាន់

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ ព្រំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ ហើយ​ឈ្មួញ​ខ្លះ​ មាន​ងារ​ ជា​ឧកញ៉ា​ផង​នោះ កំពុង​សម្រុក ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​ មិន​គ្រប់ និង​ទំនិញ​ខុសច្បា ប់​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន បាន​យក​បទពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តមណ្ឌលគិរី មកប្រើប្រាស់​សម្របសម្រួល​ឲ្យ​លោក ទី ប៊ុន​ឡង់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រការ​នេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។

តាម​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​មន្ត្រី​គយ​ពុករលួយ​។ បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​ រដ្ខាកកម្ពុជា នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ តាម​ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុងខណៈដែល​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល គឺ​លោក ទី ប៊ុន​ឡង់ បែរជា​គាបសង្កត់​អាជីវករ​តូចតាច​និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រក​នេះ​។ ដូច្នេះហើយ​ទើប​កន្លងមក​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​នៅមុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​អាជ្ញាធរខេត្ត​ប៉ៃលិន ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​ជាបន្ទាន់​មានត

1 36569497_2183996501830685_7045963985903943680_n-300x200

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!