0

លោក​ វ៉ា ថន​ អភិបាលខេត្តក្រចេះ​មិនហ៊ានចាត់វិធាន​ការបង្ក្រាប​ឈ្មួញ​ឈ្មោះ​​ចែមុំល្បីខាង​ដឹកជញ្ជូនឈើ​ខុសច្បាប់​ចេញទៅលក់​ស្រុកយួន​ទាំងយប់​ទាំង​ថ្ងៃ

កាលពី​យប់​ថ្ងៃទី​០២  ខែកញ្ញា ឆ្នាំ​២០១៨ ឈ្មួញ​ឈ្មោះ  ចែ​មុំ បានធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ ​ឆ្លង កាត់​ ខេត្តក្រចេះយ៉ាង ​គឃ្លើន​ហើយ​នៅពេល​អ្នកសារព័ត៌មាន​តាម ​ថត​រថយន្ត​ដឹកឈើ​របស់  ចែ​មុំ ស្រាប់ តែ​ឈ្មួញ​ម្នាក់នេះ​ដោះ​ ស្បែកជើង​ដេញ​វ៉ៃ​អ្នកសារព័ត៌មាន​ យ៉ាង​កំរោល​។  ប្រភព​ខ្លះ​ បាន​ឲ្យ​ដឹងថា ​ឈ្មួញ​ឈ្មោះ ចែ​មុំ  មាន​មន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​ក្នុង​ខេត្តក្រចេះ  ជា​បង្អែក​យ៉ាងរឹងមាំ ហេតុនេះ ហើយ​ សូម្បីតែ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ចែ​មុំ ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះដែរ​។

​កាលពី​យប់​ថ្ងៃទី​៣១ ខែសីហា កន្លងទៅ​ឈ្មួញ​ឈ្មោះ ចែ​មុំ បាន​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​ចំនួន​១៥​គ្រឿង​ចេញពី​ស្រុក​ចិត្រ​បុរី និង​ចេញពី​តំបន់​អូរ​គ្រៀង ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ចំនួន​៩​រថយន្ត​សាំ​យ៉ុង​ជា​ប្រភេទ​ឈើ​សុ​ក្រំដឹកចេញទៅ​ស្រុក​យួន​តាម​ច្រក​ក្បែរ​បន្ទាយ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ ។ ចំណែក​ឈើ​សុ​ក្រំ​ចំនួន​៦​រថយន្ត​ទៀត​ត្រូវ​ឈ្មួញ​ឈ្មោះ ចែ​មុំ ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។​

​បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​មុំ បាន​ឲ្យ​ដឹងថា ការដែល​ចែ​មុំ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែ​កឋិន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ក្នុងនោះ​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ត្រូវបាន​គេ​ដឹងថា​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​មុំ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទ្រី សុភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ព្រមទាំង​មន្ត្រីក្រោមឱវាទ​នៅក្នុង​ស្រុក​ចិត្រ​បុរី ក្រុង​ក្រចេះ និង​ស្រុក​ស្នួល ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ ចែ​មុំ មិនអាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដូច​សព្វថ្ងៃនេះ​ទេ​។​

​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​តាម​ដងផ្លូវ​ក្នុង​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​សម្របសម្រួល​បើកផ្លូវ​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​មុំ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ គឺ​ឈ្មួញ​ឈ្មោះ ចែ​មុំ បាន​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​មួយរយៈ ហើយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ឈ្មួញ​ឈ្មោះ ចែ​មុំ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយមាន​ការអបអ​រ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ រីឯ​ច្រកព្រំដែន​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏​ជា​កូនចៅ​ដែល​ឈ្មួញ​ឈ្មោះ ចែ​មុំ អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ផងដែរ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានចាត់ទុក​ឈ្មួញ​ឈ្មោះ ចែ​មុំ គឺជា​ប្រភព​ចំណូលប្រចាំថ្ងៃនិងប្រចាំខែ?។មានត

40612697_476863316147330_3205463246966358016_n 40575767_1814337435329155_5956875410531680256_n 34-11-750x520

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!