0

លោកយន្ត​ មីនអភិបាល​ខេត្តព្រះសី​ហនុនិង​លោក ជា ​សុផារ៉ា​ទេសរដ្ឋមន្ត្រីរដ្ឋម​ន្ត្រីក្រសួ​ងរៀបចំដែនដី មិនគួរបណ្ដែ​តបណ្ដោ​យ លោក​ ចេង ស្រុងប្រព្រឹត្តអំពើពុករ​លួយតាមអំ​ពើចិត្ត​

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​រៀបចំ​ ដែនដី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា  ឥឡូវនេះ​អំពើពុករលួយ​ កំពុង​រាលដាល​យ៉ាង​ ពេញបន្ទុក​នៅ ក្នុង​មន្ទីរ​មួយ​នេះ​ព្រោះ​លោក  ចេង ស្រុង និង​បក្ខពួក​បរិវារ​ឃុបឃិត ​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​តែម្តង​ ។ ទន្ទឹមនឹង នេះ​ប្រធាន កា រិយាល័យ​ភូមិបាល​ក្រុងព្រះសីហនុ  ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់  និង​ស្រុក​កំពង់​សិលា ក៏មាន​អំណាច ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើ ពុករ លួយ​ដែរ ដែលជា​ហេតុ​ធ្វើ​ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​។ ដោយហេតុថា​គ្រាន់តែ​ប្រជាពលរដ្ឋ​សុំច្បាប់​សាងសង់​លំនៅដ្ឋាន​ឬ​សំណង់​ផ្សេងៗ​ត្រូវគេ​ទារ​ថ្លៃ​សេវា​រាប់ពាន់​ដុល្លារ ហើយ​ត្រូវ​ចំណាយលុយ​លើ​តុ ក្រោម​តុ ស្អី​គេ​នោះ​អស់យ៉ាង​ច្រើន​ទៀតផង​ទើប​ទទួលបាន​ច្បាប់​អនុញ្ញាត​ឆាប់រហ័ស​។ ដូច្នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រួចមក​គឺ​លោក ចេង ស្រុង និង​បក្ខពួក​បរិវារ​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​ទៅ​បំពេញ​ឯកសារ​ផ្សេងៗ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ដូចជា​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ផ្ទេរកម្មសិទ្ធិ​ដីធ្លី ឬ​សុំច្បាប់​សាងសង់​សំណង់​ផ្សេងៗ កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ព្រោះ​ត្រូវ​មន្ត្រី​ដែលជា​កូនចៅ​លោក ចេង ស្រុង គាប​យកលុយ​តាម​អំពើ​ចិត្ត​។ សូម្បីតែ​ប្រធានការិយាល័យ​ភូមិបាល​ក្រុងព្រះសីហនុ ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់​សិលា ក៏​កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ព្រោះ​អាង​មាន​សម្របសម្រួល​ពី​លោក ចេង ស្រុង ដែលជា​ចៅហ្វាយនាយ​របស់​ពួកគេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ចេង ស្រុង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ចេង ស្រុង ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៨ រួចមក​គឺ​លោក ចេង ស្រុង បានរៀបចំ​បណ្ដាញ​ពុករលួយ​យ៉ាងរឹងមាំ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនេះ​លោក ចេង ស្រុង បាន​ប្រើប្រាស់​ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី ដើម្បី​ការពារ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន​ក៏ដូចជា​គាបសង្កត់​មិន​ឲ្យ​មន្ត្រី​ក្នុង​មន្ទីរ​តវ៉ា​បានឡើយ​។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ឬ​សុំច្បាប់​សាងសង់​សំណង់​ផ្សេងៗ​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក ចេង ស្រុង និង​បក្ខពួក​ទើប​ឆាប់​បាន​ច្បាប់​អនុញ្ញាត​។ បើ​មិន​ដូច្នេះ​ទេ​លោក ចេង ស្រុង និង​បក្ខពួក​ប្រើ​វិធី​សព្វបែបយ៉ាង​ធ្វើ​ឲ្យ​រាំងស្ទះ​ជាមិនខាន ហើយ​មន្ត្រី​ចាស់ៗ​មួយចំនួន​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​ទុកចោល​មិន​ឲ្យ​ធ្វើ​ការងារ​តាម​ជំនាញ​នោះទេ​។មនត

IMG_0169-1024x768 IMG_3627-914x1024

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!