0

លោក​ អូន​ ព័ន្ធមុនី​រ័ត្នរដ្ឋមន្ត្រីក្រ​សួងហិរញ្ញ​វត្ថុនិងលោក​ គុណ ញឹមអគ្គនា​យកគយ​គួរចា​ត់វិធានកា​រទប់ស្កាត់ជា​បន្ទាន់ដើ​ម្បីកុំឲ្យម​ន្ត្រីគយធំៗ​ក្នុង​ខេ​ត្តឧត្ដរមា​នជ័យប្រព្រឹត្តអំពើ​ពុករលួយ

ប្រភពពី​មន្ត្រី​នៅ​ច្រក​ជាំ​ស្រងាំ  ស្រុក​អន្លង់វែង និង​នៅ​ច្រក​ជប់​គគីរ  ស្រុក​បន្ទាយ​អំ​ពឹ​ល ខេត្តឧត្ដរមានជ័យ  ក៏បាន​ឲ្យ​ដឹង ​ដែរ​ថា​នៅ​ច្រក​ទាំង​២​នេះ ​ឈ្មួញ​កំពុង​សម្រុក​នាំចូល​ទំនិញគេច ពន្ធ​ច្រើន​ប្រភេទ​និង​ប្រេងសាំង​ គេចពន្ធ​ពី​ទឹ កដី​សៀម​ ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។ ការដែល​ មេ​គយ​ប្រចាំ​ច្រក​ជាំ​ស្រងាំ​ និង​ច្រក​ជប់​គគីរ ហ៊ាន​ធ្វើ​អ្វីៗ​ តាម​អំពើ​ចិត្ត​គឺ មាន ​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ក៏ដូចជា ក្រុមមន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​នេះ​ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម អគ្គនាយក​គយ គួរ​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើនេះ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តឧត្ដរមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​បន្តទៀត​

 ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ យ៉ាង​គឃ្លើន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ និង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ដែលជា​អ្នក​បើកដៃ​ឲ្យ​លោក គួ​ន សុភាព ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទេនោះ​គឺ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ លើស​នេះ​ទៅទៀត​លោក ហួរ តារា​រឹទ្ធ ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ផងដែរ​។​.

កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃាត់​រថយន្ត​យី​ឌុប​ដឹកទំនិញ​៣​គ្រឿង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​គិរី​វ័​ន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​រកឃើញថា​ទំនិញ​នៅលើ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​សុទ្ធតែជា​ទំនិញគេចពន្ធ​ប្រមាណ​ជាង​១០០​តោន​ដែល​ឈ្មួញ​ដឹក​ចេញពី​ច្រក​អូរ​ស្មាច់ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។ ទាក់ទង​នឹង​បញ្ហា​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​រថយន្ត​ទាំង​៣​គ្រឿង​នោះ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​លោក ហួរ តារា​រឹទ្ធ ប្រធាន​ស្នាក់ការ​ច្រក​អូរ​ស្មាច់​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​បញ្ហា​ខាងលើ​នេះឡើយ ព្រោះ​ករណី​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តឧត្ដរមានជ័យ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ គឺជា​រឿង​ដដែលៗ​កើតឡើង​ច្រើនលើកច្រើនសា​មកហើយ​។

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​យ៉ាង​ពេញបន្ទុក ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ករណី​សមត្ថកិច្ច​បង្ក្រាប​ទំនិញ​គេចពន្ធ​៣​រថយន្ត​យី​ឌុប​ធំៗ​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ គឺជា​ផ្នែក​តូច​មួយ​នៃ​ទំនិញគេចពន្ធ ដែល​លោក គួ​ន សុភាព និង​លោក យូ ហេង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ តែប៉ុណ្ណោះ​។ អាចនិយាយបាន​ថា​មេ​គយ​ធំៗ​ក្នុង​ខេត្តឧត្ដរមានជ័យ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ការដែល​លោក គួ​ន សុភាព និង​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ​។(មានត)

39916178_701941023504987_8809830015542755328_n 39998570_255821405135194_8509505728745046016_n 39961488_528347140935775_1247803826166038528_n-1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!